Home ព័ត៌មានជាតិ សង្គម កូ​វីដ​-19: ជ...

កូ​វីដ​-19: ជាសះស្បើយ​ចំនួន​3​នាក់​និង​មិនមាន​ករណី​វិជ្ជមាន​ថ្មី​

​ដោយ​:​វិវឌ្ឍន៍​/​ភ្នំពេញ​: តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ស្ដីពី​ស្ថានភាព​ជំងឺ​កូ​វីដ​-19 នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា​គិត​ត្រឹម​ម៉ោង​7​ព្រឹក​ថ្ងៃទី​20 ខែវិច្ឆិកា ឆ្នាំ 2020 នេះ​មាន​ករណី​ជាសះស្បើយ​ចំនួន​3​នាក់​និង​មិនមាន​ករណី​វិជ្ជមាន​ថ្មី​ទេ​។​

​ករណី​ជាសះស្បើយ​ចំនួន 3 នាក់​គឺ 1-​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​អាយុ 35 ឆ្នាំមាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​បឹងកក់​1 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌា​ដោយ​ឆ្លងកាត់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត និង​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី 5 ខែវិច្ឆិកា​ឆ្នាំ 2020​។ 2-​បុរស​ជនជាតិខ្មែរ​អា​យុ 29 ឆ្នាំមាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង​ទី 3-​បុរស​ជនជាតិខ្មែរ​អា​យុ 38 ឆ្នាំមាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ទំនប់ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​ខេត្តតាកែវ​។ បុរស​ទី​1 និង​ទី​2 បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី 26 ខែតុលា ឆ្នាំ 2020​។​

​សូមបញ្ជាក់ថា​បុរស​ទាំង​3​នាក់ ខាងលើ ត្រូវបាន​ព្យាបាល​ជាសាសស្បើយ​ដោយ​ទទួលផល​អវិជ្ជមាន​វី​រុស​កូ​វីដ​-19 ចំនួន​2​ដង​និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ស្វាយរៀងៈ​ពិភាក្សា​ការងារ...

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀង​:​...

អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

ក្មេងៗ ៩ នាក់ ព្រួត​វាយ​ប...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​យុវជន​បីនាក់ ត្រូវបាន​ឃា...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...