Home ព័ត៌មានជាតិ សន្តិសុខ ​ពីរ​នាក់​ស្ល...

​ពីរ​នាក់​ស្លាប់​,​ម្នាក់​របួសធ្ងន់ បន្ទាប់ពី​បើក​ម៉ូតូ​បុក​រថយន្ត​ឈប់​ស្ងៀម​

​ដោយៈ​ចាន់តូ​/​ភ្នំពេញ: យុវជន​២​នាក់​បាន​បាត់​បង់ជីវិត​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​ទៅបុក រថយន្ត​ដែល​ចត​ស្ងៀម​ពីក្រោយ​កាលពី​ម៉ោងជាង ២​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សុក្រ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នៅ​ខាងក្រោយ​ពេទ្យ​ឯករាជ្យ​១​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងភូមិ​ចោមចៅ​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

ជនរងគ្រោះ​ដល់​ជីវិត​ឈ្មោះ ហោល ថេ​ង អាយុ​២១​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​សិប្បកម្ម​ទឹកកក នៅ​ភូមិ​ទួល​ពង្រ សង្កាត់ ចោមចៅ​ទី​១ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​និង​ឈ្មោះ ផេង អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើកា​នៅ​សិប្បកម្ម​ទឹកកក​ស្នាក់នៅ​កន្លែងធ្វើការ​ជាមួយគ្នា​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ​។​ចំណែក​អ្នករបួស​ឈ្មោះ រ៉ូ អាយុ​២២​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​ជាមួយគ្នា​ដូច​ជនរងគ្រោះ​ខាងលើ​ជា​អ្នកជិះ​ពីក្រោយ​។​អ្នក​ទាំង​៣​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​តាកែវ​1C.3687​ជិះ​ឌុប​គ្នា​៣​នាក់​។​

​ចំណែក​ខាង​រថយន្ត​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ​។​រថយន្ត ប្រភេទ​សណ្តោង​រ៉ឺម៉ក ខាង​ក្បាល មាន​ពណ៌​ស ពាក់​ផ្លាកលេខ​កំពង់ស្ពឺ​3A.1534 និង​ខាងក្រោយ​ពណ៌​សលាយ​ក្រហម ពាក់​ផ្លាក លេខ​ព្រះសីហនុ​4A.3896​។​

​តាម​សម្ដី​រៀបរាប់​របស់​នារី​ម្នាក់​បាន​ឲ្យ​ដឹងថា​ពួកគាត់​បាន​ជួបជុំគ្នា​ផឹកស៊ី​ស្រា​ក្រឡុក​នៅ​ផ្លូវ​វ៉េងស្រេង​រួចរាល់​ហើយក៏ បាន​ខ្ចី​ម៉ូតូ​មិត្ត​ភ​ក្កិ​ដឹក​គ្នា​ទៅ​កន្លែង​ស្នាក់នៅ​ដោយសារតែ​ភាពស្រវឹង​ហើយ​បើក​លឿន​បាន​ទៅបុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​ពីក្រោយ​ដែល​កំពុងតែ​ចត​ស្ងៀម​។​ចំណែក​អ្នក​បើកឡាន​ដេកលក់​ក្នុង​រថយន្ត​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​ចរាចរ​ណ៏​ក្រុង​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​អ្នកបើកបរ​ត្រូវបាន​ឃាត់ខ្លួន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...