Home ព័ត៌មានអន្តរជាតិ ពួក​មន្ត្រី​ច...

ពួក​មន្ត្រី​ចារកម្ម​អឺរ៉ុប​បារម្ភ​ខ្លាច​លោក​ត្រាំ​វាយ​អ៊ីរ៉ង់​ដើម្បី​កុំឱ្យ​លោកបៃ​ដិន​ស្តារ​កិច្ចព្រមព្រៀ​ងនុយ​ក្លេ​អ៊ែរ​ឡើងវិញ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុមមន្ត្រី​ចារកម្ម​អឺរ៉ុប​បាន​បង្ហាញ​ការបារម្ភ​កាលពី​ថ្ងៃ​ពុធ​ទី​១៨​វិច្ឆិកា​ថា លោក​ដូណាល់ ត្រាំ​អាច​នឹង​បង្កជម្លោះ​យោធា​ជាមួយ​អ៊ីរ៉ង់​ដើម្បី​បំផ្លាញ​ការប៉ុនប៉ង​របស់លោក ចូ បៃ​ដិន ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ នៅពេលដែល​លោក​ចូលកាន់​តំណែង​នៅ​ខែ​មករា​។​

​លោក​ត្រាំ ដែល​ដក​អាម៉េរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ២០១៨ និង​បាន​ពិចារណា​វាយប្រហារ​ផ្នែក​យោធា​ទៅ​លើ​ទីតាំង​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូម​របស់​អ៊ីរ៉ង់​នោះ​នឹង​ត្រូវ​ចាក​​ចេញពី​តំណែង​នៅ​ខែ​មករា​ហើយ​ប្រគល់​វា​ឱ្យទៅ​លោកបៃ​ដិន ដែល​ចង់​ជួសជុល​កិច្ចព្រមព្រៀង​នេះ​។​

​ក្រុមមន្ត្រី​អឺរ៉ុប​បាន​ប្រាប់​វេបសាយ Business Insider ថា​ពួកគេ​ខ្លាច​លោក​ត្រាំ​បង្ខំ​ឱ្យ​មាន​ការប្រឈមមុខ​ដាក់​គ្នា​ដើម្បី​ចងដៃ​លោក​បៃដិនបើ​មិន​ដូច្នោះ​ទេ​អ៊ីស្រាអែល​ឬ​អារ៉ាប់ប៊ីសាអូឌី​តនឹង​យល់​​ឃើញថា សប្តាហ៍​សេសសល់​របស់លោក​ត្រាំ​នៅក្នុង​តំណែង ជា​ឱកាស​ចុងក្រោយ​របស់​ពួកគេ​ដើម្បី​វាយ​អ៊ីរ៉ង់​។​

​មន្ត្រី​ម្នាក់​បាន​និយាយថា “​យើង​មាន​ការព្រួយបារម្ភ​អំពី​ការគិត​របស់​ប្រធានាធិបតី​ត្រាំ​ក្នុង​ការបង្ខំ​ឱ្យ​មាន​ការប្រឈមមុខ​គ្នា​ដ៏​ធំ​មួយ នៅពេល​ដែល​គាត់​ចាក​ចេញពី​តំណែង​ដែល​អាច​នឹង​ចងដៃ​​លោកបៃ​ដិន​”​។​

​ការព្រួយបារម្ភ​ពី​អឺរ៉ុប​បាន​កើតឡើង​នៅពេល​ដែល​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​បាន​វាយប្រហារ​ទៅលើ​គោលដៅ​របស់​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ពុធ​ដោយ​បាន​សម្លាប់​អ្នក​ប្រយុទ្ធ​ស៊ី​រី​និង​បរទេស​ចំនួន ១០ នាក់​នៅក្នុង​អ្វី​ដែល​កងទ័ព​អ៊ីស្រាអែល​បាន​ពិពណ៌នា​ថា​ជា “​ការវាយប្រហារ​សងសឹក​”​បន្ទាប់​ពី​ឧបករណ៍​ផ្ទុះ​ជា​ច្រើន​ត្រូវបាន​រកឃើញ​នៅក្បែរ​មូលដ្ឋាន​មួយ​របស់​ខ្លួន​នៅក្នុង​តំបន់​ខ្ពង់រាប​​ហ្គោលែ​ន​៕

ពួក​មន្ត្រី​ចារកម្ម​អឺរ៉ុប​បារម្ភ​ថា​លោក​ត្រាំ​អាច​នឹង​វាយ​អ៊ីរ៉ង់​ដើម្បី​កុំឱ្យ​លោកបៃ​ដិន​ស្តារ​កិច្ចព្រមព្រៀ​ងនុយ​ក្លេ​អ៊ែរ​ជាមួយ​អ៊ីរ៉ង់​ឡើងវិញ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular