Home ព័ត៌មានអន្តរជាតិ ឥណ្ឌា​នឹង​ផាក...

ឥណ្ឌា​នឹង​ផាកពិន័យ​គុណ​នឹង​បួន​ចំពោះ​អ្នក​មិន​ពាក់​ម៉ាស់ ខណៈ​ករណី​កូវី​ដ​១៩​កើនឡើង​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ដេលី​, ឥណ្ឌា ៖ ក្រុមមន្ត្រី​នៅក្នុង​រដ្ឋធានី​របស់​ឥណ្ឌា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​វិច្ឆិកា​បាន​បង្កើន​ការផាកពិន័យ​ប្រាក់​គុណ​នឹង​៤ សម្រាប់​មនុស្ស​ដែល​មិន​ពាក់​ម៉ាស់​ខណៈ​ករណី​​ឆ្លង​វីរុស​កូរ៉ូ​ណាបន្ត​កើនឡើង នាំឱ្យ​មាន​បន្ទុក​ធ្ងន់ធ្ងរ​ដល់​មន្ទី​ពេទ្យ​និង​ទីកន្លែង​បញ្ចុះ​សព ទោះជា​យ៉ាងណា​រដ្ឋាភិបាល​នៅតែ​ជំទាស់​នឹង​ការអំពាវនាវ​ឱ្យ​បិទ​ប្រទេស​ម្តងទៀ​តក្តី​។​

​ប្រាក់​ពិន័យ​រហូតដល់ ២.០០០ រូ​ពី (២៧ ដុល្លារ​) ដែល​ប្រកាស​ដោយ​អភិបាលក្រុង​ញូវដេលី បាន​កើតឡើង ស្របពេល​ដែល​ករណី​ឆ្លង​វីរុស​កូរ៉ូ​ណាស​រុបនៅ​ឥណ្ឌា​មាន​ចំនួន​ជិត ៩ លាន​នាក់​ដែល​ជា​ចំនួន​​ខ្ពស់​បំផុត​ទី ២ នៅលើ​ពិភពលោក​។​

​អភិបាលក្រុង លោក អា​វីន កេច​រី​វ៉ា​ល់ បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា “​ពេល​ខ្លះ​នៅពេលដែល​ពាក្យ​សម្តី​តែ​មួយ​មុខ​លែង​បានការ ចឹង​យើង​មាន​តែលេង​ធម៌​ក្តៅ​បន្តិច​ហើយ​”​។ ​លោក​ក៏​បាន​សរសេរ​នៅលើ Twitter ផងដែរ​ថា ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​២០​លាន​នាក់​នេះ កំពុង​ធ្វើ​សង្គ្រាម​ប្រឆាំង​វីរុស​។​

​ឥណ្ឌា​បាន​ដាក់ចេញ​ការបិទទ្វារ​ប្រទេស​តឹងតែង​បំផុត​នៅលើ​ពិភពលោក​កាលពី​ខែ​មីនា ប៉ុន្តែ​ការ​រឹតបន្តឹង​នោះបាន​វាយ​សំពង​លើ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ហើយ​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​វិធានការ​បិទ​​ប្រទេស​វិញ​ចាប់តាំងពី​ពេលនោះ​មក​។​

​ទោះបី​ករណី​ឆ្លង​ថ្មីៗ​នៅ​ឥណ្ឌា​បាន​ថយចុះ​ពាក់កណ្តាល​ពី​ចំនួន ១០០.០០០ ករណី​ក្នុង​មួយ​ថ្ងៃ​កាលពី​ខែកញ្ញា​ក្តី ក៏ប៉ុន្តែ​អាជ្ញាធរ​បារម្ភ​ថា​វា​នឹង​កើនឡើង​ខ្លាំង​ម្តងទៀត​នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត​។​

​ក្នុង​ទីក្រុង​ញូវដេលី មនុស្ស​ជិត​៥០០.០០០​នាក់​ត្រូវបាន​ផាកពិន័យ​តាំងពី​ខែ​មិថុនា​សម្រាប់​ការ​មិន​ពាក់​ម៉ាស់ ផាកពិន័យ ៣៧០.០០០​នាក់​ចំពោះ​ការ​មិន​រក្សា​គម្លាត​ពីគ្នា និង ៣.៥០០​នាក់​ចំពោះ​ការស្តោះ​​ទឹក​មាត់​៕

​អ្នក​អត់​ពាក់​ម៉ាស់​នឹង​ត្រូវ​ផាក ២៧ ដុល្លារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...