Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​ជនសង្ស...

បញ្ជូន​ជនសង្ស័យ​រំលោភ​សេពសន្ថវៈ​ទៅ​តុលាការ

​ដោយ​:​គ្រញូង​/​បាត់ដំបង​:ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​រំលោភ​សេពសន្ថវៈ​ទៅលើ​ស្ត្រី​ម្នា​ក់នៅ​យប់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ហើយ​រត់​គេចខ្លួនបាត់​។​

​អធិការនគរបាល​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​សុ​ត វ៉ន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​កូនភ្នំ​ខាងជើង​ឃុំ​តា​ស្តា​ស្រុក​សំពៅ​លូន (​មាន​ប្រពន្ធ​ហើយ​) ។​ចំណែក​ស្ត្រី​រងគ្រោះ អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular