ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះបញ្ហាមួយចំនួនចោមរោមធ្វើឱ្យមិនសូវសុខស្រួលចិត្តប៉ុន្មាននោះឡើយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់ កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រាន់ទប់ទល់ចាយវាយប្រចាំថ្ងៃទៅរួច។ការរស់នៅមានបញ្ហាប្រទាំងប្រទើសនិងបញ្ហារត់ចូលច្រើនជាងសព្វមួយដង។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រឆាំងនិងរកាំចិត្តចំពោះគ្នាមិនតិចនោះឡើយ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេដូចនេះមិនផ្តល់ផលល្អក្នុងការសម្រេចចិត្តឬធ្វើអ្វីមួយប៉ុន្មានឡើយ។ការប្រកបការងារលោកអ្នកមានការនឿយហត់ច្រើន ហើយបើទោះបីធ្វើអ្វីទាល់តែខិតខំខ្លាំងទើបហុចផ្លែផ្កាគួរជាទីគាប់បំណង។ សម្រាប់អ្នក ប្រកបរបររកស៊ីជួញដូរមួយរយះពេលកន្លងមកមានការខ្សត់ខ្សោយក្នុងការរកផលចំណូលបន្តិចដូច្នេះ គប្បីមានការអត់ធ្មត់ក្នុងមុខរបរបន្តិចទើបប្រសើរ។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខតិចតួចបំផុតតែងាយថយក្រោយណាស់៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះបញ្ហាឯកសារគប្បីប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហាជាងសព្វមួយដងផង។ចំណែកលោកអ្នកប្រកបរបររកស៊ីជួញដូរមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផ្លែផ្កាទទួលបានមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេនិងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នគ្រោះបាត់របស់ឬគ្រោះក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការចង់ចាញ់ឈ្នះនិងម្នាក់ៗប្រកាន់ចិត្តរឹងមានះចំពោះគ្នាច្រើន៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារពាក់ព័ន្ធនឹងបញ្ហាប្រាក់កាសនិងបញ្ហាប្រកបជំនួញអ្វីមួយ។ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តធ្វើអ្វីមួយផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រុះស្រួលគ្នាប្រពៃ៕
ឆ្នាំរោង
រាសីស្រុតចុះ។ នៅថ្ងៃដួងរាសីរបស់លោកអ្នកស្រុតចុះ ម្ល៉ោះហើយទោះធ្វើអ្វីកដ៏ដោយតោង តែប្រយ័ត្នបប្រយែងពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។នៅក្នុងផ្ទះសម្បែងស្ត្រីចូរប្រយ័ត្នកូនតូចៗឬមនុស្សចាស់កើតរោគជំងឺណាមួយបៀតបៀនយាយីហើយពិសេសឱ្យប្រយ័ត្នបញ្ហាចំណីចំណុកតែម្តង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនណាស់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នាច្រើនដូនេះឱ្យប្រយ័ត្នកើតមានជម្លោះវិវាទ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានបញ្ហាប្រទាំងប្រទើសច្រើនហើយ ពិសេសចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយកើតឡើង។ចំពោះស្ត្រីកុំបង្កការផលលំបាកដល់អ្នកដទៃពីរឿងអ្វីមួយពីព្រោះឥទ្ធិពលអាក្រក់របស់លោកអ្នកនឹងចាំទទួលនៅពេលក្រោយជាក់ជាពុំខាន។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នការដើរហើរពាសវាលកាលព្រោះច្រើនជួបរឿងអាក្រក់ជាងល្អ ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយខុសគឺងាយបង្កបញ្ហាដល់ពេលក្រោយច្រើន ហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ ថ្ងៃនេះដែរលោកអ្នកប្រយ័ត្ន ប្រយែងការបាត់របស់របរនិងរោគជំងឺចោមរោមដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគំនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងបង្កជម្លោះគ្នាច្រើន៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះសម្រាប់កិច្ចការងារនានាបើលោកអ្នកមានការតាំងចិត្តធ្វើតែងងាយឆាប់ចប់ ហើយពិសេសអាចទទួលផលកម្រៃច្រើនទៀតផង។ចំពោះបើជាអ្នកប្រកបរបររកស៊ី ជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសមដូចប្រកបដោយអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្តជាក់ជាពុំខាន។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះមិនថាការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសមម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ការធ្វើដំណើរគ្រប់ទិសទីជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមគួរសម៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះបើសម្រេចចិត្តអ្វីមួយត្រូវត្រេះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះងាយកើតបញ្ហាត្រឡប់មកវិញផង។ការរស់នៅជួបបញ្ហាយាយីច្រើនបន្តិចគប្បីប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរវិញភាពស៊យនៅតែតាមជាប់ជានិច្ចដូច្នេះឱ្យប្រយ័ត្នជួបគ្រោះបាត់របស់និងគ្រោះចាញ់បោកគេ។ការធ្វើដំណើរឆ្ងាយជិតមិនសូវល្អទេគប្បីមានការប្រយ័ត្នប្រយែង។
ឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការប្រេះឆា៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះកិច្ចការងារមួយចំនួនលោកអ្នកតែងសម្រេចជោគជ័យមួយកម្រិត។អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកកុំគប្បីមានអំនួតក្អេងក្អាងឱ្យសោះព្រោះទ្រព្យដែលបម្រុងរត់ចូលបែរជាអាចរត់ចេញទៅវិញទៀតផង។ការធ្វើដំណើរឆ្ងាយជិតមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងមានភាពសុខដុមនិងក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយនិងផ្អែមដូចទឹកឃ្មុំ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬចង់ធ្វើអ្វីមួយតែងផ្តល់ជាផ្លែផ្កាគ្រាន់កក់ក្តៅត្រឡប់មកវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕