Pfizer/BioNTech​ដាក់​ពាក្យ​សុំ​ការអនុញ្ញាត​ប្រើ​វ៉ាក់សាំង​កូវី​ដ​១៩​នៅ​ថ្ងៃ​សុក្រ​នេះ​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ​សំណើ​សុំ​ការអនុញ្ញាត​ច្បាប់​សំរាប់​ប្រើប្រាស់​វ៉ាក់សាំង​កូវី​ដ​១៩​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​Pfizer និង BioNTech ក្នុង​គ្រាអាសន្ន​មួយ​នឹង​ត្រូវ​បញ្ជូន​ទៅ​អោយ​រដ្ឋ​បាល​ឱសថ​​និង​ស្បៀង​អាម៉េរិក​(FDA)​នៅ​ថ្ង​សុក្រ​ទី​២០​វិច្ឆិកា នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋាភិបាល​អាម៉េរិក​និង​សហ​ស្ថាបនិក​ក្រុមហ៊ុន​BioNTech​។​

​ការអនុញ្ញាត​នេះ​គ្រាន់តែ​មាន​លក្ខណៈ​បណ្តោះអាសន្ន​ឬ​មាន​លក្ខខណ្ឌ ដើម្បី​ជា​ការឆ្លើយតប​នឹង​ស្ថានភាព​គ្រាអាសន្ន​មួយ ដូច​ជា​ការ​ឆ្លង​រាតត្បាត​ជំងឺ​នាពេល​បច្ចុប្បន្ន​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​អាម៉េរិក​លោក អា​ឡិច អា​ហ្សា បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​ដៃគូ​របស់​Pfizer​គឺ​BioNTech​បាន​ប្រកាស​ថា​នៅ​ថ្ងៃស្អែក​ខ្លួន​នឹង​ដាក់​ពាក្យ​សុំ​ការ​​អនុញ្ញាត​ប្រើ​វ៉ាក់សាំង​ក្នុង​គ្រាអាសន្ន​ទៅ​FDA​។​

​ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​នៃប្រតិបត្តិ​ការផលិត​វ៉ាក់សាំង​អាម៉េរិក លោក​ម៉ុន​សេ​ហ្វ ស្លា​អូ​អី បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការអនុញ្ញាត​ទំនងជា​នឹង​សំរេច​នៅ​ខែ​ធ្នូ​ក្រោយ​។​

​ក្រុមហ៊ុន BioNTech/Pfizer​និង​ក្រុមហ៊ុន​អាម៉េរិក​មួយទៀត​Moderna​បាន​នាំមុខ​ពិភពលោក​នៅ​ក្នុងការ​ស្វះស្វែង​បង្កើត​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា ដោយ​ទិន្នន័យ​ពី​ការសាកល្បង​ខ្នាត​ធំ​នៅ​ខែ​នេះ​​បានបង្ហាញ​ថា វ៉ាក់សាំង​របស់​គេ​មាន​ប្រសិទ្ធភាព​ជាង​៩០​ភាគរយ​។​

​របកគំហើញ​ទម្លុះទម្លាយ​ភាពទាល់ច្រក​ពីរ​នេះ កំពុង​ផ្តល់​ក្តីសង្ឃឹម​ដល់​ពិភពលោក​ថា នឹង​វា​នឹង​បញ្ចប់​ការឆ្លង​រាលដាល​នៃ​ជំងី​កូវី​ដ​១៩​ដែល​បាន​ចម្លង​មនុស្ស​ជាង​៥៦​លាន​នាក់ និង​សម្លាប់​មនុស្ស​ជាង​១,៣​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​៕

​រដ្ឋបាល​ឱសថ​និង​ស្បៀង​អាម៉េរិក​(FDA)​មិន​ទាន់​បញ្ជាក់​ទេ​ថា​តើ​ខ្លួន​នឹង​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​ពិនិត្យ​ទិន្នន័យ​របស់​វ៉ាក់សាំង​របស់ Pfizer/BioNTeach ស្តី​ពី​ប្រសិទ្ធភាព​និង​សុវត្ថិភាព​របស់​វា តែ​​មន្ត្រី​អះអាងថា ការអនុញ្ញាត​ទំនងជា​នឹង​ចេញ​នៅ​ខែ​ក្រោយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...

ប្រកាស​មុខតំណែង​អភិបាល អភ...

ដោយៈ ទេព មង្គល / បាត់ដំបង...