ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានថ្កោលទោសប្រធានាធិបតីដូណាល់ ត្រាំថាជា “ប្រធានាធិបតីគ្មានទំនួលខុសត្រូវបំផុតនៅក្នុងប្រវត្តិសាស្ត្រអាម៉េរិក” ដោយគិតតែជុំវិញការខិតខំរបស់លោកដើម្បីទាញបញ្ច្រាស់លទ្ធផលនៃការបោះឆ្នោត។
លោកបៃដិនត្រូវបានអ្នកកាសែតម្នាក់សួរកាលពីថ្ងៃព្រហស្បតិ៍ទី១៩វិច្ឆិកាអំពីការបន្លាយពេលនៃការអញ្ជើញរបស់សេតវិមានចំពោះពួកសមាជិកសភារដ្ឋមីឈីហ្គែនក្នុងគោលបំណងដើម្បីបញ្ច្រាស់លទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋ ដែលលោកបៃដិនឈ្នះ។
លោកបៃដិនគ្រវីក្បាល ហើយកត់សម្គាល់ថា “មានសំណួរជាច្រើនសូម្បីថាតើទង្វើនេះត្រឹមត្រូវតាមច្បាប់ឬអត់ទៀតផង” ហើយនិយាយថា ចំណាត់ការនេះគឺ “គួរឱ្យស្អប់ខ្ពើមណាស់”។
លោកបៃដិនបន្ថែមទៀតថា “វាពិបាកក្នុងការស្វែងយល់ពីរបៀបដែលបុរសនេះគិត”។
អំពីការបដិសេធរបស់លោកត្រាំចំពោះលទ្ធផលនៃការបោះឆ្នោត លោកបៃដិននិយាយថា ជនជាតិអាម៉េរិក “កំពុងមើលឃើញការគ្មានទំនួលខុសត្រូវមិនគួរឱ្យជឿ” ហើយបានព្រមានថា”សារដែលបង្កការបំផ្លាញស្ទើរមិនគួរឱ្យជឿជាហូរហែកំពុងត្រូវបានបញ្ជូនទៅពិភពលោកទាំងមូលអំពីដំណើរការប្រជាធិបតេយ្យ”៕
លោកបៃដិនថាលោកត្រាំជាប្រធានាធិបតីគ្មានការទទួលខុសត្រូវបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិក