Home ព័ត៌មានជាតិ សន្តិសុខ ជន​សង្ស័​យ​ម្...

ជន​សង្ស័​យ​ម្នាក់ និង​ម៉ា​ទឹកកក ជិត​៨០​ក្រាម បាន​ត្រូវបញ្ជូន ទៅ​តុលាការខេត្ត​

​ដោយៈ គ្រញូង / បាត់ដំបងៈ នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន ៣ ថង់​ធំ ទម្ងន់ ៧៦,៩៧ ក្រាម ទៅ​តុលាការខេត្ត ក្រោយពេល​កម្លាំង​នគរបាល ស្រុក​ឯក​ភ្នំ ចាប់ខ្លួនបាន នៅ​យប់​ថ្ងៃទី​១៩ វិច្ឆិកា នៅ​ចំណុច​មុខ​រោងចក្រ​ក្រចៅ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ឯក សុខ និមល នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ឈ្មោះ ជិន វិចិត្រ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ចំណែក​វត្ថុតាង ដែល​ចាប់​យកបាន រួមមាន ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹក​
​កក ICE) ចំនួន ៣ ថង់ ទម្ងន់ ៧៦,៩៧ ក្រាម (​ថ្លឹង​ទាំង​សំបក​) និង​ទូរស័ព្ទដៃ​ចំនួន ១​គ្រឿង​។​

​បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕/V

ជនសង្ស័យ ឈ្មោះ ជិន វិចិត្រ និង​វត្ថុតាង​ថ្នាំញៀន​ជិត ៨០ ក្រាម​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

មន្ត្រី​ជំនាញ​រដ្ឋលេខាធិក...

​ដោយ​: ជា សីហៈ /​ភ្នំពេញ​...

ជាង​១,៥​លាន​នាក់​ហើយ​ស្លា...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉ា...