Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ស៊េរី​...

រថយន្ត​ស៊េរី​ទំនើប​លឿន​បុក​ម៉ូតូ​ពេញទំហឹង​, របួសធ្ងន់​ស្រាល​២​នាក់​

​ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំពេញៈបុរស​ពីរ​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​រថយន្ត​ស៊េរី​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​ពួកគេ កាលពី​វេលា​ម៉ោង ៩ និង ៥៨​នាទី​យប់ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ​រាជធានី​ភ្នំពេញ​។​

​សាក្សី​បានអោយដឹងថា ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​គ្នា​២​នាក់ ម៉ាក​សង់​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1J 7640 បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​អូ​ឌី​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ក្នុង​រថយន្ត​ប្រុស​ស្រី​ពីរ​ទៅ​បីនាក់​ទៀត ធ្វើដំណើរ​ស្រប​ទិស​គ្នា​មកពី​ខាងក្រោយ​ក្នុង​ល្បឿន​លឿន​ហើយ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ធ្វើ​ឲ្យ​បុរស ២​នាក់​រងរបួស​ធ្ងន់​ស្រាល​ត្រូវបាន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​កន្លែងកើតហេតុ និង​អោយ​ខាង​ភាគី​ម៉ូតូ​ធ្វើ​ការចរចា​គ្នា​ជាមួយ​ម្ចាស់​រថយន្ត ដោយ​ភាគី​ខាង​រថយន្ត​ព្រម​ចេញថ្លៃ​ខូចខាត​និង​ព្យាបាល​របួស​ចំនួន ៥០០​ដុល្លារ​ដល់​ជនរងគ្រោះ​ដើម្បី​បញ្ចប់រឿង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងសុខាភិបាល​ចុះ​ស្រាវ...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

យប់​នេះ​ខ្យល់មូសុង​ឦសាន​ថ...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ខ...

ក្រសួងបង្ហា​ញ​មុខ​បុគ្គល​...

ដោយៈ មុនី​រ័ត្ន​/​ភ្ន...

គិត​មកដល់​ថ្ងៃទី​៥ ខែធ្នូ...

​ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ...