ប្រែសម្រួល៖វាសនា/វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់នៅក្រុមហ៊ុនបណ្តាញសង្គមអាម៉េរិកនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថាវៀតណាមបានគំរាមបិទហ្វេសប៊ុក(Facebook)បើសិនជាក្រុមហ៊ុនបណ្តាញសង្គមមួយនេះមិនធ្វើតាមការស្នើសុំរបស់រដ្ឋាភិបាល អោយពិនិត្យនិងយកចេញអត្ថបទឬមាតិការនយោបាយអវិជ្ជមាននៅក្នុងប្រទេសវៀតណាមពីទំព័ររបស់ខ្លួន។
មន្ត្រីរូបនេះបាននិយាយថា Facebookបានធ្វើតាមសំណើមួយរបស់រដ្ឋាភិបាលកាលពីខែមេសា ដែលសុំអោយបង្កើនការត្រួតពិនិត្យតឹងរឹងឡើងលើអ្នកប្រើហ្វេសប៊ុកក្នុងប្រទេសវៀតណាមដែលបង្ហោះអត្ថបទ ឬមាតិកាប្រឆាំងរដ្ឋាភិបាល តែអាជ្ញាធរវៀតណាមបានស្នើមកក្រុមហ៊ុនសាជាថ្មីនៅខែសីហា អោយបង្កើនការរឹតត្បិតលើសារបង្ហោះណាដែលរិះគន់ខ្លួន។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះបានបន្ថែមថា «យើងបានធ្វើការព្រមព្រៀងគ្នាមួយកាលពីខែមេសាហើយFacebookបានធ្វើតាម និងយើងរំពឹងថារដ្ឋាភិបាលវៀតណាមធ្វើដូចគ្នា។តែពួកគេបានវិលមកវិញ និងសុំអោយយើងបង្កើនកំរិតរឹតត្បិតសាររិះគន់ក្នុងបណ្តាញង្គមនេះនៅវៀតណាម។យើងបានប្រាប់ពួកគេថា «ទេ»។សំណើបែបនេះស្មើនឹងការគំរាមអំពីអ្វីប្រុងនឹងកើតឡើង បើសិនជាយើងមិនធ្វើតាម»។
មន្ត្រីដដែលនេះបាននិយាយថា ការគំរាមរបស់វៀតណាមរួមមានការបិទFacebookនៅវៀតណាម ដែលជាទីផ្សារធំមួយសំរាប់ក្រុមហ៊ុនបណ្តាញសង្គមអាម៉េរិកមួយនេះ កន្លែងដែលខ្លួននរកចំណូលបានជិត១ពាន់លានដុល្លារ។Facebookមានអ្នកប្រើប្រា់ប្រមាណ៦០លាននាក់នៅវៀតណាម។
សូមបញ្ជាក់ថា វៀតណាមទោះជាមានការកែទំរង់សេដ្ឋកិច្ចជាទូទៅ និងការបើកចំហសង្គមកាន់តែខ្លាំងឡើង ក៏គណបក្សកុំម្មុយនីស្តនៅតែគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយយ៉ាងណែននិងមិនអត់ឱនអោយជនប្រឆាំងប៉ុន្មានទេ៕
Facebookប្រឈមសម្ពាធកាន់តែខ្លាំងពីរដ្ឋាភិបាលជាច្រើន ដោយសារតែខ្លឹមសារនយោបាយក្នុងអត្ថបទដែលអ្នកប្រើបង្ហោះក្នុងទំព័ររបស់ខ្លួន