ដោយ:អង្គរតូច/សៀមរាបៈ បុរសម្នាក់បានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ក្នុងហេតុការគ្រោះថ្នាក់ ដោយរថយន្តស្លាកលេខរាជការ បុកម៉ូតូក្នុងដំណើរច្រាសទិសគ្នា នៅវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លើកណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែតលេខ៣៣៩. ៣៤០ ក្នុងទឹកដីភូមិគោករុន ឃុំសសរស្តម្ភស្រុកពួក ខេត្តសៀមរាប។
អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន បានអោយដឹងថា រថយន្តបង្កម៉ាកសាំយុង ពណ៍ស ពាក់ស្លាកលេខ រាជការ បើកបរដោយឈ្មោះស្វឿង ពិសី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង បើកបរទិសដៅពីលិចទៅកើត។ ចំណែកម៉ូតូរងគ្រោះ ម៉ាកហុងដាសេ១២៥ ព៍ណខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេសៀមរាប 1O 3079 បើកបរដោយឈ្មោះ ឡង ពន្លឹក ភេទប្រុស
អាយុ៣៣ឆ្នាំ រស់នៅភូមិតារស់ សង្កាត់ក្របីរៀល ក្រុងសៀមរាប បើកពីកើតទៅលិច (ស្លាប់) ពេលបញ្ជូនទៅមន្ទីរពេទ្យ។
លោកអធិការ បញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់នេះ ដោយសារអ្នកបើករថយន្តមិនប្រកាន់ស្តាំ បើកវ៉ាជែង ជ្រុលទៅបុកម៉ូតូជនរងគ្រោះ។ ក្រោយពេលកើតហេតុកំលាំងជំនាញបានចុះវាស់វែង និងដកហូតវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំដោះស្រាយ ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារ៕