Home ព័ត៌មានជាតិ សន្តិសុខ ករណី​ប៉ូលីស​គ...

ករណី​ប៉ូលីស​គំរាម​បាញ់សម្លាប់​ប៉ូលិស​ដូចគ្នា​ឈានដល់​ការចរចា​បញ្ចប់រឿង​

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ តាម​ប្រភព​មួយ​បាន​បង្ហើប​ឲ្យ​ដឹងថា​នៅ ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ជនសង្ស័យ ឈ្មោះ រ៉េត សុគន្ធ អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​ប៉ូលីស​អន្តរាគមន៍​ព្រែក​ឯង និង ជនរងគ្រោះ​ឈ្មោះ ប៉ុន សិទ្ធា​រាជ្យ អាយុ​២៦​ឆ្នាំ ជា​មន្ត្រីប៉ូលិស​ដូចគ្នា កំពុង​ជួបចរចារ​គ្នា​បញ្ចប់រឿង នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​គួររំលឹកថា នៅ​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​មន្ត្រីនគរបាល​អន្តរាគ​មន៍​ព្រែក​ឯង ម្នាក់ ពាក់ព័ន្ធ​បទល្មើស​ដក​កាំភ្លើង​បញ្ចូល​គ្រាប់​គំរាម​បាញ់សម្លាប់​ប៉ូលិស​ដូចគ្នា និង ជា​មិត្តភក្តិ​គ្នា ផងដែរ ដោយសារ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១០៖៣០​នាទី​យប់ ជនសង្ស័យ​និង​ជនរងគ្រោះ​ជា​មិត្តភក្តិ​នឹង​គ្នា បាននាំគ្នា​ទៅ​ផឹកស៊ី ក្នុង​ភោជនីយដ្ឋាន​មួយ យីហោ ហ្ស៊ឹ​ម ស្ថិតនៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាមួយ​មិត្តភក្តិ​ផ្សេងទៀត ប្រហែល​១០​នាក់​។ លុះ​ផឹកស៊ី​បាន​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​ឈ្មោះ រ៉េត សុគន្ធ បាន​ហុច​បារី​មួយ​ដើម​ទៅអោយ​ជនរងគ្រោះ​ឈ្មោះ ប៉ុន សិទ្ធា​រាជ្យ​។ ប៉ុន្តែ​នៅពេល​ហុច​បារី​នោះ បារី​បាន​ធ្លាក់​ទៅលើ​ដី ហើយ​ជនសង្ស័យ​ក៏​អោន​រើស​បារី​ដែល​ធ្លាក់​ទៅលើ​ដី ហុច​ទៅអោយ​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិន​ព្រមយក ដោយ​ចង់បាន​បារី​ថ្មី ធ្វើអោយ​ជនសង្ស័យ និយាយថា ជនរងគ្រោះ​មើលងាយ​ខ្លួន ។​

​ក្រោយមក ជនសង្ស័យ​បាន​ទាញ​អាវុធ​ខ្លីម៉ាក Lock19 ផលិត​នៅ​ប្រទេស​អាមេរិក ចេញពី​កាបូប​ដាក់​សម្ភារៈ មក​បញ្ចូល​គ្រាប់ រួច​ភ្ជង់​គំរាម​បាញ់​ទៅលើ​ជនរងគ្រោះ ប៉ុន សិទ្ធា​រាជ្យ ។ ប៉ុន្តែ ពេលនោះ ក៏​ត្រូវបាន​មិត្តភក្តិ​រួម​តុ​ជាមួយគ្នា បាន​ឃាត់​ចេញ​បំបែកចេញ​រៀងៗ​ខ្លួន ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន​។ ចំណែក​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បន្ទាប់មក នៅ​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច​ក៏​តាម​ចាប់ខ្លួន​ជនសង្ស័យ បានតែ​ម្តង ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...