ដោយៈ សរិទ្ធ / ព្រះសីហនុៈ ជនសង្ស័យ ចំនួន ៦ នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន បានត្រូវកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បញ្ជូនមកតុលាការ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំនៅ២០២០ ដើម្បីចាត់ការតាមច្បាប់។
មន្ត្រីកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានឱ្យដឹងថាៈ ជនសង្ស័យ ជាមនុស្សប្រុសទាំង ៦ នាក់ រួមមានៈ ឈ្មោះ យ៉ា កាម៉ាល់ អាយុ២៥ឆ្នាំ , ឈ្មោះ ប៊ុន ច័ន្ទរ៉ាយ៉ុន ហៅ កូម៉ា អាយុ២៩ឆ្នាំ , ឈ្មោះម៉ើល ហួសានី អាយុ៣០ឆ្នាំ មុខរបរ កសិករ , ឈ្មោះ ហ៊ីម លី អាយុ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ ,ឈ្មោះ យន ស៊ីសុវ៉ាត់ អាយុ២៤ឆ្នាំ និងឈ្មោះ ដារ៉ា សារ៉ាត ហៅ តឿ អាយុ២៤ឆ្នាំ មុខរបរ រត់ម៉ូតូរ៉ឺម៉កកង់បី។ វត្ថុតាង រួមមាន ថ្នាំញៀន ម្សៅពណ៌ស ចំនួន៣កញ្ចប់ , ថ្នាំញៀនគ្រាប់ ពណ៌ក្រហម ចំនួន១៤៥ គ្រាប់ , ថ្នាំញៀនគ្រាប់ ពណ៌ខៀវ ចំនួន ៣៤ គ្រាប់, ទូរស័ព្ទដៃចំនួន ៦គ្រឿង, ប្រាក់ចំនួន ២៤០.០០០ រៀល និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត៕/V