Home ព័ត៌មានជាតិ សន្តិសុខ ចាប់ខ្លួន​ជនស...

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​តាម​ដីកា​តុលាការ ពីបទ​ជួញដូរ​គ្រឿងញៀន ជិត ៤០ គីឡូក្រាម

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កងកម្លាំង​នគរបាល ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន ជនសង្ស័យ​ម្នាក់ តាម​ដីកា​តុលាការ ពីបទ​ជួញដូរ​គ្រឿង​ញៀន ជិត ៤០ គីឡូក្រាម នៅ​ចំណុច​បន្ទប់​ជួល គ្មាន​លេខ ស្ថិតនៅក្នុង ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ប៉ាន់ ប៉េ​រ៉ា អាយុ​ប្រហែល ៤០ ឆ្នាំ ។ ក្រោយពី​ការចាប់ខ្លួន ជនសង្ស័យ​បាន​ភ្លាម កម្លាំង​នគរបាល​ចម្រុះ បាន​ឆែកឆេរ​បន្ទប់​ជួល ដែល​ជនសង្ស័យ​ស្នាក់នៅ នេះ​ភ្លាមៗ​ដែរ តាម​ដីកា​បង្គាប់ ចេញ​ដោយ​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​បន្តទៀតថាៈ នៅក្នុង​ការឆែកឆេរ​នេះ មានការ​ចូលរួម ដោយ​ក្រឡាបញ្ជី កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣ ព្រមទាំង​មន្ត្រី​សាលាសង្កាត់ ចោមចៅ​ទី​៣ លោក​មេភូមិ​ព្រៃ​ជី​សាក់ រួម​នឹង​ម្ចាស់​ផ្ទះជួល​ផងដែរ​។ កម្លាំង​បាន​រកឃើញ វត្ថុតាង​ជាច្រើន រួមមាន វត្ថុ​ច្រក​ក្នុង​កញ្ចប់​តែ សញ្ញា​លេខ​៨៨៨ ពណ៌​ត្រួយ​ចេក​ខ្ចី សង្ស័យ​ជា​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ៣៧ ដុំ​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ វត្ថុតាង​ច្រក​ក្នុង​កញ្ចប់​តែ សញ្ញា​ប៉ាន់តែ សង្ស័យ​ជា​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ១០ ដុំ ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ៨ ថង់ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ១​គ្រឿង ឧបករណ៍​សម្រាប់​អ៊ុត​ថង់​ប្លា​ស្ទិ​ក ក្រោយ​រំលែក​គ្រឿងញៀន ១​គ្រឿង និង​ឧបករណ៍​សម្រាប់​រំលែក​គ្រឿងញៀន មួយចំនួនទៀត​។​

​ក្នុង​ប្រតិ​ប័​ត្ត​ការ​នោះ កម្លាំង​សមត្ថកិច្ច បាន​ឆែក​បន្ទប់ នៅ​ចំពោះមុខ​ជនសង្ស័យ ឈ្មោះ ប៉ាន់ ប៉េ​រ៉ា នោះ​តែម្ដង ហើយ​បន្ទាប់ពី​រកឃើញ វត្ថុតាង​ទាំងនោះ កងកម្លាំង​ចម្រុះ បាន​រឹបអូស​យកទៅ​រក្សាទុក និង​បាន​បិទ​បន្ទប់ ដែល​ជននេះ ស្នាក់នៅ ព្រមទាំង​នាំយក​ជនសង្ស័យ ទៅធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...