ដោយៈ សរិទ្ធ / ភ្នំពេញៈ ជនសង្ស័យម្នាក់ លួចម៉ូតូអ្នកដទៃ បានរយៈពេល ២ថ្ងៃ បានត្រូវកម្លាំងនគរបាល ប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួន កាលពីល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងយានដ្ឋានលក់រថយន្ត អូតូម៉ល ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញខណ្ឌសែនសុខ។
ជនសង្ស័យ ឈ្មោះ គឹម រតនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានផ្ទុកសារធាតុញៀន ក្នុងខ្លួន ។ ចំណែកជនរងគ្រោះ ជាម្ចាស់ម៉ូតូ ឈ្មោះ ចយ សំអូន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកលក់រថយន្ត អូតូម៉ល ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៥និង៥០នាទី រសៀល ជនសង្ស័យ បានដើរមកចំណុចកើតហេតុ ខាងលើ ហើយបានធ្វើសកម្មភាព លួចយកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-3867 រួចហើយគេចខ្លួនបាត់។
ក្រោយពីទទួលពាក្យបណ្តឹងហើយ កម្លាំងជំនាញប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ និងកំណត់បានមុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួន បានតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្ត តាមនីតិវិធី៕/V