ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើម្បីឆ្លើយតប ទៅនឹងដំណើរការឡើងវិញ នៃការអប់រំ មធ្យមសិក្សា ចំណេះទូទៅសាធារណៈ ដោយផ្តោតសំខាន់ទៅលើ លទ្ធផលសិក្សារបស់សិស្ស និងពិសេសឆ្លើយតបទៅនឹងស្តង់ដា កម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា។
ដោយឈរលើស្មារតីនេះហើយ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំ ដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានមធ្យមសិក្សា ចំណេះទូទៅសាធារណៈ នូវការងារមួយចំនួន សម្រាប់ការអនុវត្ត ឆ្នាំសិក្សា ២០២០-២០២១ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖