Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រុមកម្មករ​ច...

ក្រុមកម្មករ​ចិន​-​ខ្មែរ​សុំ​អន្ត​រាគ​មន៍​ពី​ទូត​ចិន​រឿង​ក្រុមហ៊ុន​មិន​បើក​ប្រាក់ខែ​

ដោយៈ​មុ​នី័​រ័ត្ន​/​ភ្នំពេញៈ ក្រុមកម្មករ​ជនជាតិ​ចិន និង​ជនជាតិខ្មែរ​ជាច្រើន​នាក់ បាននាំគ្នា​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ ដើម្បី​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​រឿង​ក្រុមហ៊ុន ជិន យ៉ា​ស៊ី​ង មិន​បើក​ប្រាក់ខែ​ឲ្យ​រយៈពេល ៤​ខែ​។ ក្រុមកម្មករ​តវ៉ា​នឹង ក្រុមហ៊ុន ជិន យ៉ា​ស៊ី​ង ដែលមាន​ទីតាំង​ស្ថិតនៅ ផ្លូវ​លេខ​៥០៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

រូបក្រុមកម្មករ​ចិន​-​ខ្មែរ​សុំ​អន្ត​រាគ​មន៍​ពី​ទូត​ចិន​រឿង​ក្រុមហ៊ុន​មិន​បើក​ប្រាក់ខែ​

នៅក្នុង​ប្រមូលផ្ដុំ​របស់​ក្រុមកម្មករ​ចិន និង​ខ្មែរ នៅ​ពីមុខ​ស្ថានទូត​ចិន គឺ​ពួកគេ​បានធ្វើការ​ឈរ​លើក​បដា​តវ៉ា និង​កាន់​ព្រះ​ឆាយា​ល័​ក្ខ​ព្រះមហាក្សត្រ សម្តេចម៉ែ និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ទាមទារ​ស្នើ​សុំឱ្យ​ស្ថានទូត​ចិន​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន ជិន យ៉ា​ស៊ី​ង ដែល​មិនទាន់បាន​បើកប្រាក់​ខែ​ឱ្យ​ពួកគាត់​ទាំងអស់គ្នា ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០២០ រហូតមកដល់​ពល​នេះ​។
​ចំពោះ​ការស្វែងរក​អន្តរាគមន៍​ពី​ស្ថានទូត​ចិន គឺ​នៅ​មិនទាន់​ទទួលបាន​លទ្ធផល​ដំណោះស្រាយ​នៅឡើយ​ទេ​។ ដោយ​ខាង​ស្ថានទូត​បាន​អនុញាតិ​ឲ្យ​តំណាង ២​នាក់​ចូលទៅក្នុង​ស្ថានទូត​ដើម្បី​ដោះស្រាយ​គ្នា ៕​

រូបក្រុមកម្មករ​ចិន​-​ខ្មែរ​សុំ​អន្ត​រាគ​មន៍​ពី​ទូត​ចិន​រឿង​ក្រុមហ៊ុន​មិន​បើក​ប្រាក់ខែ​

រូបក្រុមកម្មករ​ចិន​-​ខ្មែរ​សុំ​អន្ត​រាគ​មន៍​ពី​ទូត​ចិន​រឿង​ក្រុមហ៊ុន​មិន​បើក​ប្រាក់ខែ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

ប្រចាំថ្ងៃអង្គារ ទី១ ខែធ្...

យុវជន​ម្នាក់​ស្លាប់​ដោយ​ប...

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​: ...

រថយន្ត​ដឹក​ខ្សាច់​បុក​និង...

​ដោយៈ​ចាន់តូ​/​ភ្នំពេញ : ...

អ្នកជំនាញៈ​តម្លៃ​អចលនទ្រព...

​ដោយ:​ច្រាយ ចំណាន​/​ភ្នំព...