Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូនបុរសជនជ...

បញ្ជូនបុរសជនជាតិចិន ២នាក់ ករណីជួញដូរគ្រឿងញៀន ជាង១គីឡូក្រាម មកតុលាការ

ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសជនជាតិចិន ២នាក់ ដែលជាប់ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ជាង១គីឡូក្រាម ខុសច្បាប់ បានត្រូវសមត្ថកិច្ចនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនមកតុលាការ នៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដើម្បីចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បុរសជនជាតិចិន ២នាក់នេះ ឈ្មោះ ហ្សេវ ចឹងអ៊ី អាយុ ៣២ឆ្នាំ និងឈ្មោះ យូ ហៃយ៉ុង អាយុ ២៦ឆ្នាំ បានត្រូវកម្លាំងជំនាញ (ក៣) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកការស្រាវជ្រាវ រហូតឃាត់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩និង៤០នាទី យប់ នៅចំណុចក្បែររង្វង់មូល សម្ដេចសង្ឃជួនណាត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រមទាំងដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ១០០០.៦៦ ក្រាម ទុកជាវត្ថុតាង ៕/V

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...