Home ព័ត៌មានជាតិ សន្តិសុខ តុលាការ បើកសវ...

តុលាការ បើកសវនាការសំណុំរឿង លោក រ៉ុង ឈុន នៅថ្ងៃទី២ ធ្នូ ខាងមុខនេះ

ដោយៈ សរិទ្ធ / ភ្នំពេញៈ សាលាដំបូង រាជធានីភ្នំពេញ នឹងបើកសវនាការ ជំនុំជម្រះសំណុំរឿង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលជាប់ចោទ ពីបទ « ញុះញង់បង្កឲ្យមាន ភាពចលាចលធ្ងន់ធ្ង ដល់សង្គមជាតិ » ដែលផ្ដើមចេញពី ការធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធបញ្ហាព្រំដែន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ។

លោក រ៉ុង ឈុន ត្រូវបានអាជ្ញាធរ ចាប់ខ្លួន កាលពីយប់ ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើអត្ថាធិប្បាយ ពីបញ្ហាព្រំដែន កម្ពុជា-វៀតណាម នៅក្នុងខេត្តត្បូងឃ្មុំ។ បន្ទាប់មក តុលាការ បានចោទប្រកាន់ និងឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ។

នាពេលថ្មីៗនេះ លោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក រ៉ុង ឈុន បានប្ដឹងទៅសាលាឧទ្ធរណ៍ ពីបញ្ហាដីកាសម្រេចឃុំខ្លួន ជនត្រូវចោទ។ ប៉ុន្តែសាលាឧទ្ធរណ៍ បានបដិសេធ ហើយសម្រេចបន្ត ការឃុំខ្លួន រហូតដល់តុលាការ សម្រេចដល់អង្គសេចក្ដី៕/V

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...