Home ព័ត៌មានអន្តរជាតិ ចិន​ព្រមាន​អង...

ចិន​ព្រមាន​អង់គ្លេស​និង​សម្ព័ន្ធមិត្ត “​ភ្នែក​ប្រាំ​” ប្រយ័ត្ន​គេ​ចាក់​ខ្វាក់ភ្នែក

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង ៖ ចិន​បាន​ព្រមាន​ចក្រភព​អង់គ្លេស​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​មក​ពី​សម្ព័ន្ធភាព “​ភ្នែក​ប្រាំ​” ឱ្យ​ប្រយ័ត្នប្រយែង “​កុំឱ្យ​គេ​ចាក់​ខ្វាក់ភ្នែក​”​បន្ទាប់ពី​ក្រុម​សម្ព័ន្ធមិត្ត​នេះ​​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បញ្ឈប់​ការបង្ក្រាប​នៅ​ទីក្រុង​ហុងកុង​។​

​ចក្រភព​អង់គ្លេស​និង​សម្ព័ន្ធមិត្ត​ទាំង​បួន​របស់ខ្លួន​គឺ​សហរដ្ឋ​អាម៉េរិក កាណាដា អូស្ត្រាលី​និង​នូវែ​លសេ​ឡង់ បាន​រិះគន់​ចិន​ចំពោះ​ការ​បំបិទមាត់​អ្នក​ប្រឆាំង​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​មួយ​នេះ ដោយ​រំលោភ​លើ​កាតព្វកិច្ច​អន្តរជាតិ​របស់​ចិន​។​

​ក្រសួងការបរទេស​ចិន​បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​វិច្ឆិកា​ថា “​មិន​ថា​ពួកគេ​មាន​ភ្នែក ៥ ឬ ១០ នោះ​ទេ​ដរាបណា​ពួក​គេ​ហ៊ាន​ធ្វើឱ្យប៉ះពាល់​ដល់​អធិបតេយ្យ​ភាព​សន្តិសុខ​និង​ផលប្រយោជន៍​​អភិវឌ្ឍន៍​របស់​ចិន ពួក​គេ​គួរតែ​ប្រុងប្រយ័ត្ន​កុំឱ្យ​គេ​ចាក់​ខ្វាក់ភ្នែក​របស់​ពួកគេ​”​។​

​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស អាម៉េរិក កាណាដា អូស្ត្រាលី និង​នូវែ​លសេ​ឡង់ ដែល​គេ​ស្គាល់​ថា​ជា​សម្ព័ន្ធមិត្ត​ភ្នែក​ប្រាំ​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាង​​ខ្លាំង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ជា​ឱ្យ​បណ្តេញ​សមាជិកសភា​ប្រឆាំង ៤ រូប​ចេញ​ពី​សភា​ហុងកុង​។​

​សេចក្តីថ្លែងការណ៍​នោះ​បាន​និយាយថា «​សកម្មភាព​របស់​ចិន​គឺជា​ការរំលោភ​បំពាន​យ៉ាង​ច្បាស់ក្រឡែត​នូវ​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​នៅ​ក្រោម​សេចក្តីប្រកាស​រួម​គ្នា​រវាង​ចិន​និង​អង់គ្លេស​ដែល​ចង​​ដោយ​ច្បាប់​និង​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​។ វា​បាន​រំលោភ​ទាំង​ការប្តេជ្ញា​ចិត្ត​របស់​ចិន​ដែលថា ហុងកុង​នឹង​ទទួលបាន “​ស្វ័យភាព​កម្រិត​ខ្ពស់​” និង​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញមតិ​»​។​

​អត្ថាធិប្បាយ​លើ​ការរិះគន់​ទាំងនេះ លោក ចា​វ ជី​ចៀន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយ​ការពារ​ការសម្រេចចិត្ត​របស់​ហុងកុង​ក្នុង​ការបណ្តេញ​សមាជិក​សភា​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។​

​លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ថា “​មន្ត្រី​សាធារណៈ​ត្រូវតែ​គាំទ្រ​ច្បាប់​របស់​ប្រទេស​ពួកគេ​និង​រក្សា​ភាពស្មោះត្រង់​ចំពោះ​ប្រទេស​កំណើត​របស់​ពួកគេ​។​នេះ​គឺជា​ក្រម​សីលធម៌​នយោបាយ​ជា​​មូលដ្ឋាន​នៅ​ជុំវិញ​ពិភពលោក​”៕

​លោក ចា​វ ជី​ចៀន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...