Home ព័ត៌មានជាតិ សន្តិសុខ រថយន្តពាក់ស្ល...

រថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ បុកទ្រូងផ្លូវ រួចផ្លោងបុកជញ្ជាំង និងទ្វារផ្ទះពលរដ្ឋ

ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្ត ម៉ាក Ford Range ពាក់ស្លាកលេខ ខេមរភូមិន្ទ ០១.២.៤៧៦១ ជ្រុលទៅបុកទ្រូងផ្លូវ បាក់អស់១កង់ រួចហើយផ្លោង មកបុកជញ្ជាំង និងទ្វារផ្ទះប្រជាពលរដ្ឋ បន្ថែមទៀត បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ១១និង១០នាទី យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៧១ ចំណុចស្តុបទំនប់ទឹក ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ

ក្រោយកើតហេតុ ភ្លាមៗ សមត្ថកិច្ចនគរបាល ខណ្ឌចំការមន សហការជាមួយសមត្ថកិច្ច នគរបាលខណ្ឌមានជ័យ ចុះមកពិនិត្យ និងសម្របសម្រួល ភាគីម្ចាស់ផ្ទះ និងភាគីរថយន្តបង្ក ដើម្បីឲ្យបញ្ចប់រឿង តែដោយសារភាគីទាំងពីរ មិនត្រូវគ្នា ព្រមទាំងរថយន្តបង្ក បានប៉ះពាល់ ដល់សម្បត្តិរដ្ឋផងនោះទើបសមត្ថកិច្ច សម្រេចទាក់ទងទៅនគរបាលចរាចរណ៍ រាជធានីភ្នំពេញ ចុះមកវាស់វែង យករថយន្តបង្ក ទៅរក្សាទុក រង់ចាំដោះស្រាយ តាមនីតិវិធី៕/V

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពួក​អ្នក​ប្រឆាំង​តវ៉ា​ថៃ ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

រថយន្ត​ក្រឡាប់ ពេល​ចុះ​ចំ...

ដោយៈ ស​រិ​ទ្ធ / កោះកុងៈ រ...

អ្នកនាំពាក្យ:ការបិទស្ថានទ...

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោក...

ក្រោយ​ប្រកួត​ជាមួយ រ៉​យ ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...