មន្ត្រីស៊ីម៉ាក់ ចុះប្រមូលកម្ទេចចោល នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៤ គ្រាប់ នៅក្នុងស្រែ

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ មន្ត្រីនៃមជ្ឈមណ្ឌល សកម្មភាពកំចាត់ មីនកម្ពុជា (ស៊ីម៉ាក់ -CMAC) ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះទៅសហការជាមួយ កម្លាំងនគរបាល ផ្នែកសណ្ដាប់ធ្នាប់ ស្រុកកំពង់លែង ដើម្បីប្រមូលគ្រាប់យុទ្ធភ័ណ្ឌ ដែលមិនទាន់ផ្ទុះ យកទៅរក្សាទុក ដើម្បីកម្ទេចចោល ក្រោយពី ប្រជាពលរដ្ឋ ប្រទះឃើញ នៅក្នុងដីស្រែចម្ការរបស់ខ្លួន ហើយសមត្ថកិច្ចនគបាលមូលដ្ឋាន បានរាយការណ៍ឱ្យដឹងនោះ។

សកម្មភាពចុះប្រមូលគ្រាប់យុទ្ធភ័ណ្ឌ ដែលមិនទាន់ផ្ទុះនេះ បានធ្វើឡើង នៅចំណុច ២ ឃុំ នៃស្រុកកំពង់លែង គឺឃុំត្រងិល មានចំនួន ៣ គ្រាប់ ប្រភេទ គ្រាប់កាំភ្លើងត្បាល់ ៦០ មីលីម៉ែត្រ និងនៅក្នុងឃុំសំរោងសែន មាន ១ គ្រាប់ ប្រភេទបេ៤០ ( B-40) ។

នៅក្នុងសកម្មភាពខាងលើនេះ មន្រ្តីស៊ីម៉ាក់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ក្នុងខេត្តកំពង់ឆ្នាំង ប្រសិនបើប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ ដែលមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ហើយត្រូវរាយការណ៍បន្ទាន់ មកអាជ្ញាធរមូលដ្ឋាន ឬអង្គភាពស៊ីម៉ាក់ ជាបន្ទាន់ ដើម្បីទៅដោះយក រក្សាទុក ឬកម្ទេចចោល នៅកន្លែងកើតហេតុតែម្តង ដើម្បីជៀសវាងការគ្រោះថ្នាក់ កើតឡើងជាយថាហេតុ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...