ប្រែសម្រួលៈវាសនា/ម៉ិកស៊ីកូស៊ីធី៖ ម៉ិកស៊ិច បានឆ្លងហួស១០០.០០០នាក់បើនិយាយអំពីចំនួនស្លាប់ដោយជំងឺកូវីដ១៩ធ្វើអោយប្រទេសនេះក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ទី៤ក្នុងលោកខាងមានមនុស្សស្លាប់ច្រើនបំផុត។
ហ្សូសេ ល្វីស អាឡូមៀ ហ្សេហ្ការៀ វេជ្ជបណ្ឌិតម៉ិកស៊ិចខាងជំងឺឆ្លង បានប្រកាសកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ម៉ិកស៊ិចមានអ្នកជំងឺកូវីដ១៩ស្លាប់សរុប ១០០.១០៤នាក់ នៅពីក្រោយអាម៉េរិក ប្រេស៊ីលនិងឥណ្ឌា។
ការឈានដល់ចំណុចនេះបានកើតឡើងតែមួយសប្តាហ៍ក្រោយម៉ិកស៊ិចមានអ្នកឆ្លងជំងឺនេះដល់១លាននាក់ ទោះជាយ៉ាងណាពួកមន្ត្រីយល់ថាចំនួនឆ្លងពិតប្រាកដប្រហែលជាខ្ពស់ជាងនេះឆ្ងាយ ដោយការការធ្វើតេស្តិ៍រកវីរុសនៅមានកំរិតទាប៕
គ្រូពេទ្យ ចុះធ្វើតេស្តិ៍រកវីរុសកូរ៉ូណា តាមផ្ទះប្រជាជន និងនៅមណ្ឌលរៀបចំដោយក្រសួងសុខាភិបាលម៉ិកស៊ិច