Home ព័ត៌មានជាតិ សេដ្ឋកិច្ច សភាពាណិជ្ជកម្...

សភាពាណិជ្ជកម្ម​កម្ពុជា​ត្រៀម​ជំរុញ​វិស័យ​SME​តាមរយៈ​ពាណិជ្ជកម្ម​ឆ្លងដែន

​ដោយៈ​ច្រាយ ចំណាន​/​ភ្នំពេញៈ សភា​ពាណិជ្ជ​កម្ពុជា គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​ស្ដីពី ការ​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម តាមរយៈ​ពាណិជ្ជកម្ម​ឆ្លងដែន ដើម្បី​ជំរុញ​ការប្រកួតប្រជែង​របស់​សហគ្រាស ក្រោយ​វិបត្តិ​កូ​វី​១៩​។

​យោងតាម​សេចក្តីប្រកាស​របស់​សភា​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​១៩ វិច្ឆិកា ២០២០​នេះ បាន​បង្ហាញថា សភា​ពាណិជ្ជ​កម្ម​កម្ពុជា គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ជាតិ​មួយ​ស្ដីពី ការលើកកម្ពស់​សហគ្រាស​ធុន​តូច​និង​មធ្យម តាមរយៈ​ពាណិជ្ជកម្ម​ឆ្លងដែន​៖ ការជំរុញ​ការប្រកួតប្រជែង​របស់​សហគ្រាស​ក្រោយពី​វិ​បិ​ត្ត​ជំងឺ​កូ​វីដ​-១៩​។

​នៅ​ថ្ងៃទី​១៩ វិច្ឆិកា​កន្លងមក ក្រុម​សិក្ខាកាម​មួយក្រុម បាន​ជួប​ជាមួយ​អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា ងួន ម៉េង​តិច​ផងដែរ ហើយ​ក្រុម​សិក្ខាកាម ដែល​អញ្ជើញ​មកពី​ស្ថាប័នរដ្ឋ និង​ឯកជន បានទទួល​ការបណ្តុះ​បណ្តាល តាម​ប្រព័ន្ធ​អន​ឡាញ​ស្ដីពី “​ការពង្រឹង​ភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម​សម្រាប់​ទំនិញ និង​សេវាកម្ម​៖ បញ្ហា និង​យុទ្ធសាស្ត្រ​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​ជាស​កល​” ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៣-២០ ខែសីហា ឆ្នាំ​២០២០ កន្លងទៅ ក្រោម​ការគាំទ្រ និង​សហការ​ដោយ​វិទ្យាស្ថាន​មេគង្គ​កម្ពុជា និង​មូ​និ​ធិ​កិច្ចសហប្រតិបត្តិការ​ពិសេស​ឡាន​ឆាង​-​មេគង្គ​។​

សិក្ខាសាលា​ជាតិ ដែល​គ្រោង​នឹង​រៀបចំ​ក្នុងពេល​ខាងមុខនេះ​ថ្ងៃទី​២៥ វិច្ឆិកា ២០២០ នឹង​ផ្ដោតលើ​ប្រធានបទ​សំខាន់ៗ​ដូចជា ទី​១ ការគ្រប់គ្រង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់ ទី​២ ការប្រកួតប្រជែង ទី​៣ ការត្រួតពិនិត្យ​របស់​គយ និង​ទី​៤​ភស្តុភា​រកម្ម និង​ការដឹកជញ្ជូន​។​

​លោក​ឧកញ៉ា ងួន ម៉េង​តិច សង្ឃឹមថា សិក្ខាសាលា​នេះ នឹងចូលរួម​ចំណែក​ក្នុងការ​លើកកម្ពស់​ការ​ប្រកួតប្រជែង របស់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​
​បើតាម​សហគ្រិន​អ្នក​ផលិត​ចំណីអាហារ​មួយចំនួន បាន​លើកឡើងថា​ក្នុងពេល​កូ​វីដ​១៩​នេះ ពួក​មិនសូវមាន​បញ្ហា​នឹង​ទីផ្សារ​ប៉ុន្មាន​នោះទេ ការងារ​ផលិត​នៅ​បន្ត តែ​សម្រាប់​សហគ្រាស​មួយចំនួន ក៏បាន​ជួបប្រទះ​នឹង​បញ្ហា​ផងដែរ ពី​ឥទ្ធិពល​នៃ​កូ​វីដ​១៩ ដែល​បាន​រាតត្បាត​នៅ​កម្ពុជា​ក៏ដូចជា​ពិភពលោក​ទាំងមូល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...