ប្រែសម្រួលៈវាសនា/ញូវ ដែល្លី៖ ករណីឆ្លងវីរុសកូរ៉ូណានៅឥណ្ឌា បានឡើងហួស៩លាននាក់កាលពីថ្ងៃសុក្រ នៅពេលបណ្តាមន្ទីរពេទ្យក្នុងរដ្ឋធានី ញូវ ដេល្លី ស្ថិតក្រោមសម្ពាធខ្លាំងឡើងនិងកន្លែងបញ្ចុះសពចាប់ផ្តើមពេញ។
ឥណ្ឌាឥឡូវមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ជាង ១៣២.០០០នាក់ នៅពេលប្រទេសនេះសង្កេតឃើញការឆ្លងធ្លាក់ចុះនៅរយៈពេល១ខែមកនេះ ទោះជាយ៉ាងណាក៏មធ្យមមួយថ្ងៃមានអ្នកឆ្លងថ្មីប្រមាណ៤៥.០០០នាក់ដែរ។
រដ្ឋធានី ញូវ ដេល្លី មានអ្នកឆ្លងវីរុសនេះកន្លះលាននាក់ជាមួយនឹងការឆ្លងប្រចាំថ្ងៃខ្ពស់បំផុត។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលនៃទីក្រុងនេះបានបង្កើនប្រាក់ពិន័យមួយជាបួន ចំពោះជនណាដែលមិនពាក់ម៉ាស់ការពារវីរុសក្នុងកិច្ចខិតខំមួយដើម្បីទប់ការផ្ទុះឡើងនៃជំងឺនេះ៕
ឥណ្ឌាមានអ្នកឆ្លងវីរុសកូរ៉ូណាខ្ពស់បំផុតទី២ក្នុងលោកនិង១៣២.០០០នាក់ ស្លាប់ដោយកូវីដ១៩