Home ព័ត៌មានជាតិ សន្តិសុខ ដោះលែង​ប៉ូលិស...

ដោះលែង​ប៉ូលិស​ម្នាក់​ដែល​ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​ប៉ូលិស​ដូចគ្នា​ឲ្យ​មាន​សេរីភាព​វិញ​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: តាម​ប្រភព​មួយ​បាន​អះអាងថា នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដោះលែង​ប៉ូលិស​ម្នាក់​ដែល​ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​ប៉ូលិស​ដូចគ្នា អោយមាន​សេរីភាព វិញ​ហើយ ក្រោយ​ចរចា​គ្នា​ត្រូវរ៉ូវ​។​

​ប្រភពព័ត៌មាន​ដដែល​បន្តថា ទោះបី​មានការ​ដោះលែង​មែន តែ​សំណុំរឿង​នៅតែ​បញ្ជូនទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី​ដដែល​។​

​គួររំលឹកថា នៅ​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​មន្ត្រីនគរបាល​អន្តរាគ​មន៍​ព្រែក​ឯង ម្នាក់ ពាក់ព័ន្ធ​បទល្មើស​ដក​កាំភ្លើង​បញ្ចូល​គ្រាប់​គំរាម​បាញ់សម្លាប់​ប៉ូលិស​ដូចគ្នា និង ជា​មិត្តភក្តិ​គ្នា ផងដែរ ដោយសារ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ជា​ប៉ូលិស​រូបនេះ​ឈ្មោះ រ៉េត សុគន្ធ អាយុ​២៦​ឆ្នាំ ជា​មន្ត្រីនគរបាល​អន្ត​រាគ​មន៍​ព្រែក​ឯង ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ប៉ុន សិទ្ធា​រាជ្យ អាយុ​២៦​ឆ្នាំ ជា​មន្ត្រីប៉ូលិស​ដូចគ្នា​។​

​អង្គហេតុ​នៃ​ករណីនេះ ត្រូវបាន​សមត្ថកិច្ច ថ្លែងថា កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២២៖៣០​នាទី​យប់ ជនសង្ស័យ​និង​ជនរងគ្រោះ​ជា​មិត្តភក្តិ​នឹង​គ្នា បាននាំគ្នា​ទៅ​ផឹកស៊ី ក្នុង​ភោជនីយដ្ឋាន​មួយ យីហោ ហ្ស៊ឹ​ម ស្ថិតនៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាមួយ​មិត្តភក្តិ​ផ្សេងទៀត ប្រហែល​១០​នាក់ ។ លុះ​ពេល​ផឹកស៊ី​បាន​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​ឈ្មោះ រ៉េត សុគន្ធ បាន​ហុច​បារី​មួយ​ដើម​ទៅអោយ​ជនរងគ្រោះ​ឈ្មោះ ប៉ុន សិទ្ធា​រាជ្យ ។ ប៉ុន្តែ​នៅពេល​ហុច​បារី​នោះ បារី​បាន​ធ្លាក់​ទៅលើ​ដី ហើយ​ជនសង្ស័យ​ក៏​អោន​រើស​បារី​ដែល​ធ្លាក់​ទៅលើ​ដី ហុច​ទៅអោយ​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិន​ព្រមយក ដោយ​ចង់បាន​បារី​ថ្មី ធ្វើអោយ​ជនសង្ស័យ និយាយថា ជនរងគ្រោះ​មើលងាយ​ខ្លួន ។​

​ក្រោយមក ជនសង្ស័យ​បាន​ទាញ​អាវុធ​ខ្លីម៉ាក Lock19 ផលិត​នៅ​ប្រទេស USA ចេញពី​កាបូប​ដាក់​សម្ភារៈ មក​បញ្ចូល​គ្រាប់ រួច​ភ្ជង់​គំរាម​បាញ់​ទៅលើ​ជនរងគ្រោះ ប៉ុន សិទ្ធា​រាជ្យ ។ ប៉ុន្តែ ពេលនោះ ក៏​ត្រូវបាន​មិត្តភក្តិ​រួម​តុ​ជាមួយគ្នា បាន​ឃាត់​ចេញ​បំបែក​ចេញពី​រៀងៗ​ខ្លួន ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន ។ ចំណែក​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​បន្ទាប់មក នៅ​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច​ក៏​តាម​ចាប់ខ្លួន​ជនសង្ស័យ បានតែ​ម្តង ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​រាជធានី បាន​នឹង​ក...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ល...

សម្តេច​តេ​ជោ​ស្នើឱ្យ​មេធា...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ស្ត្រី​អូ​ម៉ង់​ម្នាក់​រើស...

ប្រែ​សម្រួល : កញ្ញា​ដា​លី...

CL : Bayern, Man City, Li...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...