Home ព័ត៌មានជាតិ នយោបាយ ​ព្រះមហាក្សត្...

​ព្រះមហាក្សត្រ​ផ្ញើ​សារ​ថ្លែងអំណរគុណ​មេដឹកនាំ​កូរ៉េខាងជើង

​ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន លោក គីម ជុង​អ៊ុន (KIM JONG UN) ប្រធាន នៃ​គណៈកម្មាធិការ​កិច្ចការរដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ក្នុងឱកាស​ដែល លោក បាន​ថ្វាយ​នូវ​សារលិខិត​អបអរសាទរ​ប្រកបទៅដោយ​អត្ថន័យ​ចំពោះ​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៧​ឆ្នាំ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​នៅក្នុង​ព្រះរាជសារ​នោះ ព្រះអង្គ​បាន​សំដែង​និង​លើកឡើង​អំពី​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ហើយ​រំពឹងថា ប្រទេស​ទាំងពីរ​នឹង​ពង្រឹង​ហើយ​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​នៅក្នុង​ឆ្នាំ​ខាងមុខៗ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​សម្ពាធ​ទាប​បង្ក​ឱ្យ​ផ្ទៃ...

ដោយ​: ប​.​ខុន / ភ្នំពេញ​:...

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...

ត្រាំ​ចាញ់​បណ្តឹង​បោះឆ្នោ...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...