Home ព័ត៌មានជាតិ សន្តិសុខ បង្ក្រាប​ទីតា...

បង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ខុសច្បាប់​ជនជាតិ​វៀតណាម​២​កន្លែង​និង​ឈើប្រណិត​ជាច្រើន​កំណាត់​នៅ​ស្រុក​ជាំ​ក្សាន្ត​

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​,​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​សហការ​ជាមួយ​​កងរាជអាវុធហត្ថ​ខេត្ត​និង​ស្រុក​បាន​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​របស់ ជនជាតិ​វៀត​ណាម​២​កន្លែង​និង​ឈើ​ប្រណីត​ដែល​យក​លាក់ទុក​ជាច្រើន​កំណាត់​ស្ថិតក្នុង​ឃុំ​ចំបក់​សែន​ជ័យ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​នៅ​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។

​លោក​នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថាៈ ក្រោយពេល​សមត្ថកិច្ច​ចុះទៅ​ដល់​ជនល្មើស​ដែលជា​ជនជាតិ​វៀតណាម​ម្ចាស់​ទីតាំង​សប្បិ​កម្មបាន​រត់គេចខ្លួន​អស់​បន្សល់ទុក​វត្ថុតាង​កែច្នៃ​ឈើ និង​ឈើ​ប្រណីត​ជាច្រើន​កំណាត់​។ មកដល់​ម៉ោង​នេះ​សមត្ថកិច្ច​ចម្រុះ​កំពុង​ប្រមូលយក​វត្ថុតាង​បទល្មើស​ព្រៃឈើ​ទាំងអស់​យកមក​រក្សាទុក និង​ស្វែងរក​កំណត់​មុខសញ្ញា​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់ ។​

​សូមបញ្ជាក់ថា ទីតាំង​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​ស្ថិត​ត​ក្នុងភូមិ​ចំបក់​សែន​ជ័យ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្ត​​ព្រះ​វិហារ​ប្រភេទ​ឈើ​ដែល​សមត្ថកិច្ច​រឹបអូស​រួមមាន​ប្រភេទ​ឈើ​បេង​និង​ឈើ​ធ្នង់​និង​ឧបករណ៍​វត្ថុតាង​កែច្នៃ​ឈើ​មួយចំនួនទៀត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រាជរដ្ឋាភិបាលថៃប្រកាសបន្ត...

ស្ថានទូតនៃព្រះរាជាណាចក្រក...

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...