Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ដែល​បុ...

រថយន្ត​ដែល​បុក PassApp របួស​ព្រះសង្ឃ នៅ​ខេត្តកំពត​រកឃើញ​នៅ​ភ្នំពេញ​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យមើល​រថយន្ត​Ford Raptor បុក PassApp របួស​ព្រះសង្ឃ និង អ្នកបើក​នៅ​ខេត្តកំពត នៅក្នុង​យានដ្ឋាន មួយកន្លែង ក្នុង​ខណ្ឌ​សែន​សុខ នា​រសៀល​ថ្ងៃទី​២០ វិច្ឆិកា ២០២០​នេះ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​កាល​ថ្ងៃ ថ្ងៃ ទី​១៩ ខែ​វិច្ឆិក​ឆ្នាំ​.២០២០ វេលា​ម៉ោង​៤ និង​៥០​នាទី​រសៀល​នៅ​ចំណុច​ច​ខ្លោងទ្វា​វត្ត​ទឹក​វិល ស្រុក​ទឹកឈូ ខេត្តកំពត ខណៈពេល​ព្រះសង្ឃ​និមន្ត​មកពី​រៀន​នៅ វត្ត​ជុំ​គ្រៀល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​អញ្ជើញ​ម្ចាស់​រថយន្ត Ford Raptor ពណ៌​ស ចូលខ្លួន​ដោះស្រាយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ព្រះសង្ឃ​រងរបួស​អោយបាន​ឆាប់​ជាទីបំផុត​។​

​ព្រះសង្ឃ​៤​អង្គ​ដែល​រងរបួស​១. សាមណេរ ឈាង ឌី​ន របួស​ត្រង់​ថ្គាម​២.​សាមណេរ ង៉ែត ពាត របួស​ត្រង់​ស្មា និង​ព្រះ​កេស​៣.​សាមណេរ កែ កូ របួស​ដៃ និង​ជង្គង់​៤.​សាមណេរ បាន វ៉ាន​សា របួស​ត្រង់​ស្មា​។​ដោយឡែក អ្នកបើក​PassApp របួស​ដៃ និង​ខូច PassApp ផ្នែក​ខាងមុខ ហើយ​រថយន្ត​បង្ក​បាន​រត់​បាត់ ប៉ុន្តែ​មាន​គេ​ថត ស្លាក​លេខ​រថយន្ត​នោះបាន​គឺ ភ្នំពេញ 2AU -1119 ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...