ប្រែសម្រួលៈវាសនា/ប៉េកាំង៖បំណុលទ្វេភាគីផ្លូវការរបស់ប្រទេសក្រីក្របំផុតចំពោះបណ្តាប្រទេសមានឧស្សាហកម្មជឿនលឿនG20 បានឡើងដល់១៧៨ពាន់លានដុល្លារ ក្នុងនេះ៦៣ភាគរយជាបំណុលដែលពួកគេជំពាក់ចិន។
រដ្ឋមន្ត្រីហិរញ្ញវត្ថុចិនលោក លីវ គុន បាននិយាយកាលពីថ្ងៃសុក្រទី២០វិច្ឆិកានេះថាចិនបានសម្រាលបន្ទុកបំណុល (ពន្យារពេលសង)ដល់ប្រទេកំពុងអភិវឌ្ឍន៍មានតំលៃរសុប២,១ពាន់លានដុល្លារក្រោមក្របខណ្ឌកិច្ចព្រមព្រៀងG20មួយ ដែលនេះជាចំនួនលុយច្រើនបំផុតក្នុងចំណោមសមាជិកក្រុមG20។
ការលើកឡើងរបស់លោកលីវ កើតឡើងនៅពេលបណ្តាប្រទេសអាហ្វ្រិក ដែលកំពុងរងគ្រោះពីការវាយប្រហាររបស់ជំងឺកូវីដ១៩ កំពុងប្រឈមវិបត្តិបំណុលមួយបន្ថែមទៀតហើយត្រូវការជំនួយរយៈពេលវែងជាងសំណើសុំពន្យារការសងបំណុល(DSSI)ដែលស្នើឡើងដោយG20ត្រឹមពាកើកណ្តាលឆ្នាំក្រោយ ។
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន ដែលជាទីភ្នាក់ងារផ្តល់ជំនួយធំបំផុតរប់ចិន រួមនឹងធនាគារនាំចេញនាំចូលចិនបានផ្អាកសេវាសងបំណុលមកពី២៣ប្រទេស មានតំលៃសរុប១.៣៥៣លានដុល្លារ ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុចិនលោក លីវ គុន បាននិយាយទៀតថា ធនាគារអភិវឌ្ឍន៍ចិន ដែលជាអ្នកផ្តល់កំចីពាណិជ្ជកម្ម បានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ពាក់ព័ន្ធទឹកប្រាក់៧៤៨លានដុល្លារកាលពីចុងខែកញ្ញា។
ទោះជាយ៉ាងណា ចំនួនបន្ធូរបន្ថយនេះវាតិចតួចណាស់ បើធៀបនឹងបំណុលដែលប្រទេសកំពុងអភិវឌ្ឍន៍ជំពាក់ចិន។បំណុលទ្វេភាគីផ្លូវការរបស់ប្រទេសក្រីក្របំផុតចំពោះប្រទេសG20បានឡើងដល់១៧៨ពាន់លានដុល្លារ នៅឆ្នាំ០១៩ ក្នុងនេះ៦៣ភាគរយជារបស់ចិនបាត់ទៅហើយ នេះបើតាមការបង្ហាញរបស់ធនាគារពិភពលោក។
សូមបញ្ជាក់ថា អាម៉េរិក ចិននិងប្រទេសម្ចាស់បំណុលដទៃទៀតក្នុងG20 បានសុំពន្យារពេលសងបំណុលដល់ប្រទេសក្រីក្របំផុតក្នុងលោក ភាគច្រើននៅអាហ្វ្រិក រហូតដល់ពាក់កណ្តាលឆ្នាំក្រោយ(២០២១) ហើយនឹងប្រជុំសំរេចថាបន្ថែម៦ខែទៀតឬអត់នៅខែមេសា។
លោកលីវ បាននិយាយថា ចិនមានបំណងបង្កើនជំនួយហិរញ្ញវត្ថុសំរាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងគាំទ្របន្ថែមដល់ប្រទេសណាដែលរងគ្រោះពីជំងឺកូវីដ១៩ខ្លាំងនិងក្រោមសម្ពាធខ្លាំងបំផុត។ចិនក៏នឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ដល់ប្រទេសក្រីក្រផងដែរ៕