Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​តូប​លក់​វត្ថ...

​តូប​លក់​វត្ថុ​អនុស្សាវរីយ៍​ក្នុង​ផ្សារ​ទួល​ទំពូង​ជិត​១០០​តូប​បិទទ្វារ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក ចំរើន សុខ​លីម ប្រធាន​គណៈកម្មការ​ផ្សារ​ទួល​ទំពូង​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២០​វិច្ឆិកា​រថា ផ្សារ​ទួល​ទំពូង​ក្រោយពី​មាន​ព្រឹត្តិការណ៍​៣​វិច្ឆិកា និង កូ​វីដ ១៩​បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ធ្លាក់ចុះ​យ៉ាងខ្លាំង ។​

​លោក​បាន​អះអាងថា កាលពីមុន​ព្រឹត្តិការណ៍​៣​វិច្ឆិកា និង កូ​វីដ​-១៩ ជាធម្មតា​ក្នុង​មួយថ្ងៃ​ផ្សារ​ទួល​ទំពូង​ទទួលបាន​នូវ​ភ្ញៀវទេសចរ​បរទេស​ចេញ ចូល​ផ្សារ ប្រមាណ​ជា ៨០០ ទៅ ១.៥០០​នាក់ តែ​ក្នុងដំណាក់កាល​កូ​វីដ​-១៩​នេះ ភ្ញៀវ​បរទេស ចេញ ចូល​ផ្សារ​ទួល​ទំពូង​មាន​ប្រមាណ​តែ ១០០​ទៅ​២០០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ហើយ​ភ្ញៀវ​ទាំងនេះ​គឺជា​ភ្ញៀវ​ដែល​ស្នាក់នៅ​ស្រុក​ខ្មែរ​យូរ​មកហើយ មិនមែនជា​ភ្ញៀវ​ដែល​ចុះ​ពី​យន្តហោះ​នោះទេ​។​

​លោក​បន្តថា ការថយចុះ​ចំនួន​ភ្ញៀវ​បរទេស​នេះ​ក៏បាន​ធ្វើឱ្យ​តូប​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ ត្រូវបាន​បិទ​មួយចំនួនធំ​ផងដែរ ពោលគឺ​តូប​ប្រមាណ​១០០​ហើយ ត្រូវបាន​បិទ ដោយសារតែ​មិនមាន​ភ្ញៀវ​ចូល​ទិញ​។​

​លោក​ចំរើន សុខ​លីន ក៏បាន​បញ្ជាក់ទៀតថា សម្រាប់​តូប​លក់​ផ្សេងៗ​ទៀត ក្រៅពី​តូប​លក់​វត្ថុ​អនុស្សាវរីយ៍​គឺ​នៅ​ដំណើរការ​ជាធម្មតា ។​

​ពាក់ព័ន្ធ​នឹង​រឿងនេះ លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន បាន​មានប្រសាសន៍​លើកឡើងថា​៖ ព្រឹត្តិការណ៍​៣​វិច្ឆិកា​បាន​បិទ​បញ្ចប់​ហើយ ហើយ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៤​នាក់​នោះ ខ្លះ​ក៏បាន​ជាសះស្បើយ​ហើយ​ដែរ ប៉ុន្តែ​ទោះបី​យ៉ាងណាក្តី លោក​នៅតែ​ណែនាំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែ​បន្ត​ការសម្អាត​អនាម័យ​ខ្លួនប្រាណ និង​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ធ្វើយ៉ាងណា​បង្ការ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ដោយសារ​ថា យើង​អាច​ភ្លេច​កូ​វីដ​-១៩ តែ​កូ​វីដ​-១៩​មិនបាន​ភ្លេច​យើង​ទេ​។

​ផ្សារ​ទូល​ទំពូង​គឺជា​ផ្សារ​មួយ​ដែល​លក់​គ្រឿង​អនុស្សាវរីយ៍ ពិសេស​វត្ថុ​តំណាងឱ្យ​ជាតិខ្មែរ ហើយ​ផ្សារ​មួយ​នេះ​តែង​ទទួលបាន​ភ្ញៀវ​បរទេស​ច្រើនជាងគេ​បើ​ប្រៀបធៀប​ទៅនឹង​ផ្សារ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មុន​ចេញពី​តំណែង រដ្ឋាភិបា...

​ប្រែ​សម្រួលៈ​វាសនា​/​សៀង...

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...