ដោយៈមុនីរ័ត្ន/ភ្នំពេញៈ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពល កំពុងហ្វឹកហាត់អំពីគ្រឿងផ្គុំ និងឧបករណ៍ស្គែនស្វែងរកមនុស្ស ៣ ប្រភេទ ។
ឧបករណ៍ទាំងបីប្រភេទដែលត្រូវបានយកមកហ្វឹកហាត់នោះគឺរួមមាន ១/ Leader Hasty ជា ឧបករណ៍ស្គែនស្វែងរកមនុស្សមានជីវិត, ២/ Leader Scan ឧបករណ៍ស្គែនស្វែងរកមនុស្សមានជីវិតដែលផ្តល់ជាសញ្ញារំញ័រ,និង ៣/ Leader Volt ឧបករណ៍ស្វែងរកចរន្តអគ្គីសនី។
សូមបញ្ជាក់ថា ការហ្វឹកហាត់ប្រើប្រាស់នូវឧបករណ៍ទាំងអស់នេះគឺ ដើម្បីបង្កើនសមត្ថភាពលើសេវាសង្គ្រោះអោយមានប្រសិទ្ធភាពខ្ពស់ថែមទៀតក្នុងការងារត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋរបស់យើងនៅពេលមានគ្រោះអាសន្នដូចជាបាក់រលំអគារជាដើម។
ក្នុងឱកាសនេះផងដែរ កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ សូមប្តេជ្ញាយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ រៀនសូត្រ ថែទាំសម្ភារ:ដ៏មានតំលៃទាំងអស់នេះអោយបានល្អ និងបំរើប្រជាពលរដ្ឋយើងអោយអស់ពីលទ្ធភាព៕