ដោយៈ សៅ វ៉ាន់ឌី / ព្រះវិហារៈ នគរបាលខេត្តព្រះវិហារ បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹងរបស់ ជីដូនក្មេងស្រីរងគ្រោះ ពីរនាក់ ករណីឪពុកចុង បានចាប់រំលោភសេពសន្ថវៈ លើកូនដើម បានសម្រេច ជាច្រើនឆ្នាំ។ ករណីនេះ បានកើតឡើង នៅភូមិអង្គ្រង (ភូមិរណប) ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីព្រលប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
មន្ត្រីសមត្ថកិច្ច បានឱ្យដឹងថាៈ កម្លាំងនគរបាល ស្រុកសង្គមថ្មី សហការជាមួយនគរបាល ប៉ុស្តិ៍រដ្ឋបាល ឃុំរណសិរ្ស បានឃាត់ខ្លួនជនសង្ស័យ ជាឪពុកចុងម្នាក់ តាមពាក្សបណ្តឹងរបស់ ជីដូនក្មេងស្រីរងគ្រោះ ពីរនាក់ ដែលត្រូវឪពុកចុង បានចាប់រំលោភ អស់រយៈពេល ជាច្រើនឆ្នាំ ។ ជនសង្ស័យ ឈ្មោះ ក្អើយ បឿ អាយុ ៥៤ ឆ្នាំ មុខរបរ កសិករ នៅភូមិអង្គ្រង (ភូមិរណប) ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ផ្អែកតាមចម្លើយរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ខ្លួនត្រូវបានឪពុកចុង រូបនេះ ចាប់រំលោភសេពសន្ថវៈ តាំងពីនាងនៅតូច រហូតមកដល់ពេល នាងមានអាយុ ១៣ ឆ្នាំ ។ ជនសង្ស័យ ជាឪពុកចុង មិនត្រឹមតែរំលោភលើខ្លួន ជាបងនោះទេ ថែមទាំងបានរំលោភប្អូនស្រី របស់នាងទៀត ជាហេតុធ្វើឱ្យ ប្អូនស្រីនាង មានការឈឺចាប់រាងកាយ ហើយក៏បានយករឿងនេះ ទៅប្រាប់ជីដូន ហើយជីដូនរបស់នាង ក៏បានរាយការណ៍ មកមេភូមិ និងសមត្ថកិច្ច រហូតឈានដល់ការចាប់ខ្លួន ជនសង្ស័យតែម្តង៕/V