Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​អគារ​ទីស្តីក...

​អគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្មី សម្រេចបាន​ស្ទើរតែ​ទាំងស្រុង

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្មី សម្រេចបាន​ស្ទើរតែ​ទាំងស្រុង នេះ​គឺជា​ការលើកឡើង​ដោយ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោយពេល ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​អគារ​នោះ ។

​លោក ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា មកដល់ពេលនេះ ការសាងសង់​សម្រេចបាន​ស្ទើរតែ​ទាំងស្រុង ពោលគឺ ៩៥%​ហើយ នៅតែ​ការងារ​សេសសល់​មួយចំនួន​ប៉ុណ្ណោះ ដូចជា​៖ ការសម្អាត​បរិវេណ​អគារ ការតុបតែង​ខាងក្នុង​អគារ ការដាំ​ស្មៅ​ក្នុង​សួន​បង្កើន​សោភ័ណភាព ការដាំ​ដើមឈើ និង​ការ​ក្រាល​កៅស៊ូ​បេតុង​ផ្លូវ​ចេញ​-​ចូល​ជាដើម​។

​អគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្មី​នេះ ត្រូវបាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ហើយ​គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ដំណាច់ឆ្នាំ​២០២០​ខាងមុខនេះ​។​

​ទីស្តីការក្រសួង​ថ្មី មាន​ទីតាំង​ឋិត​នៅ​ផ្លូវ​លេខ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...