រដ្ឋបាល​រាជធានី​អញ្ជើញ​ម្ចាស់​អាជីវកម្ម​៨ ទីតាំង​មក​ជជែក​គ្នា​រឿង​លុយ​ថ្លៃ​សំរាម​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈម្ចាស់​អាជីវកម្ម​ចំនួន​៨​ទីតាំង នៅ ក្នុង​ក្រុង​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​អញ្ជើញ​មក​ប្រជុំពិភាក្សា ស្តីពី​ការទូទាត់ បំណុល​ថ្លៃ​សេវា​ប្រមូល​សំរាម នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ដើម្បី​ជាការ​ក្រើនរំលឹក ទៅដល់​អ្នក​ដែល​មិនទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ឱ្យ​រួសរាន់​ទៅ​បង់ថ្លៃ​ប្រមូល​សំរាម​។ នេះ​បើតាម​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​បាន ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​រសៀល​ថ្ងៃទី ២០​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​លោក​អភិបាលរង​រាជធានី​រូបនេះ​បានឱ្យដឹង​ទៀតថា​ម្ចាស់​ទីតាំង​អាជីវកម្ម​នៅក្នុង​ទីក្រុង​ដែល​មិនបាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​មាន​ច្រើន​និង​ត្រូវ​អញ្ជើញ​ឱ្យចូល មក​ដោះស្រាយ​ជា​បន្តបន្ទាប់​មុននឹង​ឈានទៅ​បិត​ការធ្វើ​អាជីវកម្ម​នោះ​។ តាមរយៈ​ការជួប​ពិ​ភា ក្សា​គ្នា​នៅ​ព្រឹក​ថ្ងៃទី​២០​វិច្ឆិកា​នេះ ឃើញថា​មូលហេតុ ដែលនាំឱ្យ​ម្ចាស់​អាជីវកម្ម មួយចំនួន​មិន​បង់ថ្លៃ​ប្រមូល​សំរាម​ដោយសារ​កន្លង ទៅ​ក្រុមហ៊ុន​ប្រមូល​សំរាម​បាន​តម្លើងថ្លៃ​ប្រមូល​សំរាម​ជា​ឯកតោ ភាគី​នាំ​ម្ចាស់​អាជីវកម្ម​មួយចំនួន​លែង​បង់ថ្លៃ​សំរាម​ធ្វើឱ្យ​បំណុល​សេវា​ប្រមូល​សំរាម​របស់គេ កើនឡើង​រាល់​ខែ​។​

​លោក​ហួត ហៃ បាន​បញ្ជាក់ថា​ក្រោយពី​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់​រួចមក ម្ចាស់​អាជីវកម្ម​ទាំង​៨​ទីតាំង បាន​ឯកភាព​ទូទាត់ បំណុល​ទាំងអស់ និង​យល់ព្រម​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​សម្រាប់​ខែ​បន្តបន្ទាប់​ទៀត​។ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អញ្ជើញ​ម្ចាស់​អាជីវកម្ម​ផ្សេងទៀត​ដែល មិន​ព្រម​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​មក​ពិភាក្សាគ្នា​ជា​លើកចុងក្រោយ មុននឹង​អនុវត្ត​វិធានការ​រដ្ឋបាល គឺ​ការបិទ​អាជីវកម្ម​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ អញ្ជើញ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ប្រចាំខែ​ឱ្យបាន​ទៀងទាត់ និង​ទាន់ពេល​វ​លា ព្រោះនេះ​ជា​កាតា​ព្វ​កិច្ច​របស់​ពលរដ្ឋ​គ្រប់ៗ​គ្នា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular