ក្រួច​ ,​គ្រលួច​,គ្រហួច​,​គ្រញូង​,គ្រញិច​,គ្រញែង​

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ក្រួច​
​នាមសព្ទ​
​ឈ្មោះ​បក្សី​មួយ​ពួក​រូប​តូចៗ រាង​ខ្លី មាន​លំនៅ ឬ ធ្វើ​សំបុក​ភ្ញាស់​កូន​នៅ​ដី​, បើ​វារ​ងាវ គេ​ថា​វា​អ៊ឺត ។​

​គ្រលួច​
​គុណសព្ទ​
​ស្រួច​មូល​ឡើង​ទៅលើ ( សំឡេង )
​សំឡេង​គ្រលួច ។ ប្រើ​ជា កិ​. វិ​. ក៏បាន ដូច​ពាក្យ​ថា ស្រែក​គ្រលួច ។​

គ្រហួច​
​គុណសព្ទ​
​ដែលមាន​រន្ធ​, ប្រហោង​តូច​មូល​
​មាត់​គ្រហួច ។​

​គ្រញូង​
​នាមសព្ទ​
​ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ខ្លឹម​, សម្បុរ​ក្រហម​ក្រមៅ សាច់​ជិតស្និទ្ធ​រឹង​ជាប់​អង្វែង សម្រាប់​ប្រើការ​ធ្វើ​គ្រឿង​ចលនវត្ថុ​ផ្សេងៗ​; គ្រញូង​មាន ២ យ៉ាង​គឺ គ្រញូងដែក សម្បុរ​ក្រមៅ​, គ្រញូងឈាមមាន់ សម្បុរ​ភាវ ។​

គ្រញិច​
​កិរិយាសព្ទ​
​ញេច​ញី​, សង្កត់សង្កិន​
​ចាប់​គ្រញិច ឬ ចាប់​គ្រញេច ។​

គ្រញែង​
​កិរិយាសព្ទ​
​ញាក់​ទទាក់​ខ្លួន​ដោយ​ព្រឺ​, ដោយ​ស្ញើប​, ដោយ​ខឹង​ខ្លាំងណាស់​
​គ្រញែងខ្លួន ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...