ដោយៈ សរិទ្ធ / ភ្នំពេញៈ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបញ្ជា ឲ្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ចាប់ខ្លួនឧត្តមសេនីយ៍ត្រី យោធាម្នាក់ ឲ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីយកមកធ្វើការសាកសូរ ករណីឆបោក និងចេញសែកស្អុយ។
ដីកាបញ្ជាអោយចូលខ្លួន ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៣៤៣ អ.យ.ក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកព្រះរាជអាជ្ញា បានកំណត់ឲ្យ លោកឧត្តមសេនីយ៍ត្រី សៅ ប៊ុនហ៊ួរ អាយុ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣៧៩បេ ផ្លូវលេខ២៧ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្ហាញខ្លួននៅការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឲ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសួរនាំលើបណ្ដឹងព្រហ្មទណ្ឌ។ បន្ថែមពីនេះ ដីកាក៏បានអនុញ្ញាត ឲ្យមន្ដ្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលនោះ ឲ្យចូលបង្ហាញខ្លួន ឱ្យខាងតែបាន៕/V