Home ព័ត៌មានជាតិ នយោបាយ ស្ពាន​ឆ្លងកាត...

ស្ពាន​ឆ្លងកាត់​ទន្លេ​នៅ​កៀក​នឹង​ភ្នំពេញ​នឹង​ចេញ​ជា​រូបរាង​ពិតប្រាកដ​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈតប​តាម​សំណើរ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា គេ​(​រដ្ឋាភិបាល​កូរ៉េ​)​បាន​ឯកភាព​ជួយ​សាងសង់​ស្ពាន​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​ហើយ​។ តែ​ក្រុមការងារ​បច្ចេកទេស​នៃ​ប្រទេស​ទាំងពីរ​កំពុង​សិក្សា និង​រើស​ទីតាំង​។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​។

សម្តេចតេជោហ៊ុនសែន​និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចែ​អ៊ី​ន(រូបឯកសារ)

​ទោះជា​ដូចនេះ​ក្តី​លោក​ទេសរដ្ឋមន្ត្រី​ពេលនេះ​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​ទីតាំង​និង​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​សាងសង់​នៅឡើយ​នោះទេ​។ តែ​​លោកបញ្ជាក់​ថា ជា​ស្ពាន​ឆ្លងកាត់​ទន្លេ និង​មាន​ទីតាំង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​
​កាលពីពេល​កន្លងទៅនេះ​លោក​ប៉ាក ហ៊ឹង​ខ្យ​ង់​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​ធ្លាប់បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា សំណើសុំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​សាងសង់​ស្ពាន​ឆ្លងទន្លេ​កៀក​នឹង​ភ្នំពេញ​នោះ​ត្រូវបាន​បញ្ជូនទៅ​រដ្ឋាភិបាល​កូរ៉េ​ហើយ​។​លោក​រំពឹងថា សំណើ​នោះ​នឹង​ទទួលលទ្ធផល​ជា​វិជ្ជមាន​។​

​កន្លងទៅ​សម្តេច​តេ​ជោ​ហ៊ុនសែន​ធ្លាប់​បានលើកឡើង​ថ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​កាលពីដើមឆ្នាំ​២០២០​នេះ សម្តេច​បានស្នើ​ទៅកាន់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចែ​អ៊ី​ន ជួយ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​នៅ​កម្ពុជា​។​
​សម្តេច​តេ​ជោ​បាន​លើកឡើងថា បច្ចុប្បន្ន​មាន​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​, ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឆ្លងកាត់​ទន្លេ​អស់ហើយ​។ តែ​មិនទាន់មាន​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ឆ្លងកាត់​ទន្លេ​នៅឡើយ​។ ដូច្នេះ​សម្តេច​ក៏បាន​ស្នើ​ប្រធានាធិបតី​កូរ៉េ ជួយ​សាងសង់​ស្ពាន​មិត្តភាព​ឆ្លងកាត់​ទន្លេ​។​
​សម្តេច​តេ​ជោ​ក៏​ធ្លាប់បាន​បញ្ជាក់ថា ស្ពាន​ឆ្លងកាត់​ទន្លេ​ដែល​សម្តេច​ចង់​សាងសង់​នោះ គឺ​ត​ភ្ជាប់​រាជធានី​ភ្នំពេញ ក្នុងភូមិ​សាស្ត្រ​ទឹកដី​ជ្រោយចង្វា ឆ្ពោះទៅ​ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​
​ស្ពាន​ឆ្លងកាត់​ទន្លេ​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ឃុំ​ស្វាយជ្រុំ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​បុរស​ម្នាក់ រំល...

ដោយៈ ស​រិ​ទ្ធ/រតនគីរីៈ បុ...

អភិរក្ស​និង​ជួសជុល​ជណ្ដើរ...

​ដោយ​: គូលែន / ព្រះវិហារ​...

សឿ សុធា​រ៉ា បង្ហាញ​វត្តមា...

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ​...

រថយន្ត​ថយក្រោយ​កិន​ម៉ូតូ​...

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំព...