អភិបាលខេត្ត ជំរុញ​ក្រុមការងារ ឱ្យ​ប្រកាន់យក​គោលការណ៍ ឈ្នះ​ឈ្នះ សម្រាប់​ដំណោះស្រាយ​វិវាទ​ដីធ្លី​

ដោយៈ បូកគោ / កំ​ពតៈប្រធាន​គណៈកម្មាធិការ គ្រប់គ្រង​ដី​រដ្ឋ ខេត្តកំពត បាន​ជំរុញ​ដល់​គ្រប់​ផ្នែក​ពាក់ព័ន្ធ ត្រូវប្រកាន់យក គោលការណ៍ ឈ្នះ​ឈ្នះ សម្រាប់​ដំណើរការ ដោះស្រាយ​វិវាទ​ដីធ្លី ក៏ដូចជា បញ្ហា​ទំនាស់​ផ្សេងៗ​។​

​លោក ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ គ្រប់គ្រង​ដី​រដ្ឋ ខេត្តកំពត បាន​ជំរុញ​បែបនេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ គ្រប់ គ្រង​ដី​រដ្ឋ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលា​ខេត្តកំពត ។ កិច្ចប្រជុំ​នេះ បាន​ផ្តោត​ការពិភាក្សា លើ​របៀបវារៈ​សំខាន់ៗ ទាក់ទិន​នឹង​ដីធ្លី ក្នុង​ដែន​គ្រប់គ្រង របស់​រដ្ឋបាលខេត្ត​នេះ​។​

​ក្នុងឱកាស​នេះ លោក ជាវ តា​យ បាន​មានប្រសាសន៍ថាៈ បញ្ហា​វិវាទ​ដីធ្លី តែង​កើតឡើង គ្រប់​បណ្តា​រាជធានី ខេត្ត នៅ​ទូទាំងប្រទេស​។ ករណី​ជម្លោះ​ខ្លះ បាន​បង្កឱ្យមាន​អ្នក​សើច មាន​អ្នក​យំ តាមរយៈ​ការដាក់​បណ្តឹង ចូល​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ ព្រោះតែ​ចង់​ឈ្នះ​រៀងៗ​ខ្លួន​។​

​លោក​អភិបាលខេត្ត បាន​បន្តថាៈ បញ្ហា​ទំនាស់​ដីធ្លី បាន​កើតឡើង​ច្រើស​ណ្ឋា​ន ដូចជា ប្រជាពលរដ្ឋ ជាមួយ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ ជាមួយ​ក្រុមហ៊ុន ឬ​ក្រុមហ៊ុន ជាមួយ​អង្គភាព​រដ្ឋ ជាដើម​។ ផ្តើមចេញពី​កត្តា​ទាំងនេះ ក្នុងនាម​គណៈកម្មាធិកា​រ​គ្រប់គ្រង​ដី​រដ្ឋ លោក​សូម​ស្នើ​ដល់​គ្រប់ផ្នែក​ពាក់ព័ន្ធ ដែលមាន​តួនាទី​ដោះស្រាយ រាល់​គ្រប់​វិវាទ ត្រូវ​តាមដាន​ដើមហេតុ នៃ​ជម្លោះ និង​គោលបំណង របស់​គូទំនាស់ ឱ្យបាន​ច្បាស់លាស់​។ អនុវត្តបាន នូវ​វិធីសាស្ត្រ​បែបនេះ ទើប​ឈានទៅ​រំលត់​បញ្ហា ប្រកបដោយ​តម្លាភាព ហើយ​ភាគី​ទាំងសងខាង អាច​ទទួលយកបាន ដោយ​គ្មាន​ការឈឺចាប់​។ និយាយ​រួម រាល់​ការដោះស្រាយ​វិវាទ ទាំងឡាយ ត្រូវតែ​ប្រើ​ឱ្យអស់ ពី​លទ្ធភាព នៃ​កិច្ចសម្របសម្រួល និង​ឈរលើ​គោលការណ៍ ឈ្នះ​ឈ្នះ ជា​មូលដ្ឋាន​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular