ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ហែម ពិសិដ្ឋ អភិបាលរង ខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានអញ្ជើញចុះចែកពូជដំណាំ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់គ្រួសារ ប្រជាកសិករ រងគ្រោះដោយជំនន់ទឹកភ្លៀង មានចំនួន ១៥២ គ្រួសារ មកពីរឃុំមុខដារ ឃុំសម្បត្តិមានជ័យ ឃុំចន្ត្រី ឃុំម្រាម និងឃុំសំបួរ នៅស្រុករមាសហែក ខេត្តស្វាយរៀង។
អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្ដល់ជូនប្រជាពលរដ្ឋ ទាំង ១៥២គ្រួសារ នាឱកាសនេះ ក្នុងមួយគ្រួសារ ទទួលបាន ពូជដំណាំ ៤ ប្រភេទ ស្មើនឹង ៦ កញ្ចប់ ៕/V