ដោយៈ health.com.kh
ជំងឺ លើសឈាម ដែល មិនទាន់ មាន ផលវិបាក ជាធម្មតា កើតមានឡើង ដោយ មិន មាន រោគសញ្ញា ដូចនេះ ជំងឺលើសឈាម ត្រូវបាន គេ ចាត់ទុកថា ជា ឃាតករ សម្ងាត់ ។ វា ត្រូវ បាន គេ ហៅ របៀបនេះ ដោយសារ តែ ជំងឺ នេះ អាច​វិ វត្តមាន បន្តិច​ម្តងៗ រហូតដល់ មាន ផល​វិបាក នៃ ការស្លាប់ ដូចជា ការ គាំងបេះដូង ឬ ជំងឺ ដាច់ សរសៃឈាម ខួរក្បាល ជាដើម ។ ជំងឺ លើសឈាម ដែល មិនទាន់ មាន ផលវិបាក អាចមាន និង នៅ តែ មិន អាច សម្គាល់ បាន អស់ រយៈពេល ជាច្រើន ឆ្នាំ ។ នេះ កើតឡើង បាន ដោយសារ តែ វា មិន មាន រោគសញ្ញា ។

ទោះជា យ៉ាងណា ក៏ដោយ , មនុស្ស មួយចំនួន ដែល មាន ជំងឺលើសឈាម ក៏ អាច មាន រោគ សញ្ញា មួយ ចំនួន ផងដែរ ដូចជា ឈឺក្បាល , វិលមុខ , ដក ដង្ហើមញាប់ៗ និង ខ្លីៗ និង ស្រវាំងភ្នែក ជាមួយនឹង សម្ពាធ ឈាម ដែល ខ្ពស់ ។ ការ មាន វត្តមាន នូវ រោគសញ្ញា អាចជា រឿង ល្អ ដែល រោគសញ្ញា អាច នាំ អោយ មនុស្ស ទៅ ជាមួយ នឹង គ្រូពេទ្យ សម្រាប់ ធ្វើការ ព្យាបាល និង ធ្វើអោយ គាត់ អោយ ប្រើ ថ្នាំ បាន ។ ទោះជា យ៉ាងណា ក៏ដោយ , ជារឿយៗ , ការជួប ជាមួយនឹង គ្រូពេទ្យ ដំបូង អាច កើតមាន ក្រោយ ពី ការប៉ះពាល់ ទៅលើ ខ្លួនប្រាណ ណាមួយ បាន កើតមានឡើង ។ ក្នុង ករណី ជា ច្រើន , មនុស្ស ទៅ ជួប ឬ ត្រូវ បាន យក ទៅ ជួប នឹង គ្រូពេទ្យ ឬ ផ្នែក សង្គ្រោះបន្ទាន់ ជាមួយនឹង ការ គាំងបេះដូង , ជំងឺ ដាច់ សរសៃឈាម ខួរក្បាល , ជំងឺ ខ្សោយតម្រងនោម ឬ ប៉ះពាល់ ទៅលើ គំហើញ ( ត្រូវ បាន បង្កឡើង ដោយ ការខូចខាត ផ្នែក ខាងក្រោយ នៃ ប្រ​ស្រី ភ្នែក ) ។

​ការតាមដាន សម្ពាធ ឈាម ជា ញឹកញាប់ អាច ជួយ បង្ហាញ ពី ការឡើង សម្ពាធ ឈាម របស់ អ្នកជំងឺ មុននឹង ផលវិបាក បាន​វិ​វត្ត មាន ។ ប្រហែល ម្នាក់ ក្នុងចំនោម ១០០ នាក់ ដែល មាន ជំងឺលើសឈាម ត្រូវបាន គេ ធ្វើ រោគវិនិច្ឆ័យ ថា មាន ជំងឺលើសឈាម ធ្ងន់ធ្ងរ នៅពេលដែល ជួប នឹង គ្រូពេទ្យ ដំបូង ។ ចំពោះ អ្នកជំងឺ ទាំងនោះ , សម្ពាធ ឈាម ដ្យា ស្តូ​ល ឡើងដល់ ១៤០ មី លី ម៉ែត្រ បារត ។ អ្នកជំងឺ ជារឿយៗ មាន ការឈឺ ក្បាល ធ្ងន់ធ្ងរ , ចង្អោ រ , មាន រោគសញ្ញា នៃ បញ្ហា គំហើញ និង តម្រូវ អោយ ធ្វើការ ព្យាបាល ភ្លាមៗ ដើម្បី ការពារ ជំងឺ ដាច់ សរសៃឈាម ខួរក្បាល ( ការខូចខាត ខួរក្បាល )៕​