ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈម្ចាស់អាជីវកម្មចំនួន៨ទីតាំងត្រូវបានអញ្ជើញមកប្រជុំពិភាក្សាស្តីពីការទូទាត់បំណុលថ្លៃសេវាប្រមូលសំរាមព្រោះម្ចាស់ទីតាំំងទាំងនេះមិនបានបង់ប្រាក់តាមការជូនដំណឹងរបស់សាលារាជធានី។ប៉ុន្តែមិនមានការបង្ហាញអត្តសញ្ញាណនៃម្ចាស់ទីតាំងទាំងនេះឡើយ។
រដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញម្ចាស់អាជីវកម្មចំនួន៨ទីតាំង មកប្រជុំពិភាក្សា ស្តីពីការទូទាត់បំណុលថ្លៃសេវាប្រមូលសំរាម(រូបថតសាលារាជធានីភ្នំពេញ)
យោងតាមផេកផ្លូវការរបស់រដ្ឋាករស្វ័យតគ្រប់គ្រងសំរាមនិងសំណល់រឹងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២០ខែវិច្ឆិកានេះបានបញ្ជាក់់ថាកាលព្រឹកថ្ងៃទី២០ ខែវិច្ឆិកា រដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញម្ចាស់អាជីវកម្មចំនួន៨ទីតាំង មកប្រជុំពិភាក្សា ស្តីពីការទូទាត់បំណុលថ្លៃសេវាប្រមូលសំរាមទោះបីរដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងជាច្រើនលើកច្រើនសារហើយក៏ដោយ។ ក្រោយពីពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ម្ចាស់អាជីវកម្មទាំង៨ទីតាំង បានឯកភាពទូទាត់បំណុលទាំងអស់ និងយល់ព្រមបង់ថ្លៃសេវាប្រមូលសម្រាប់ខែបន្តបន្ទាប់ទៀត ។
ប្រភពដដែលបន្តថាបញ្ហាគឺការមិនទាន់យល់គ្នាប៉ុណ្ណោះ។តាមរយៈប្រភពដដែលនេះរដ្ឋបាលរាជធានីភ្នំពេញបានរំលឹកដល់ម្ចាស់អាជីវកម្មទាំងអស់សូមធ្វើការទូទាត់ថ្លៃប្រមូលសំរាម និងសំណល់រឹងអោយបានទៀតទាត់ដើម្បីជៀសវាងការអនុវត្តវិធានការរដ្ឋបាល គឺការបិទអាជីវកម្ម។
ជាថ្មីម្ដងទៀតសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញបង់ថ្លៃសេវាប្រមូលសំរាមប្រចាំខែឲ្យបានទៀងទាត់ និងទាន់ពេលវលា ព្រោះនេះជាកាតាព្វកិច្ចរបស់ពលរដ្ឋគ្រប់ៗគ្នា៕
រដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញម្ចាស់អាជីវកម្មចំនួន៨ទីតាំង មកប្រជុំពិភាក្សា ស្តីពីការទូទាត់បំណុលថ្លៃសេវាប្រមូលសំរាម(រូបថតសាលារាជធានីភ្នំពេញ)