បើ​ទំពែក​សូម​អាន​អត្ថបទ​នេះ​!

​ដោយៈ health.com.kh
​គ្មាន​នរណាម្នាក់​ចង់ឱ្យ​សក់​ជ្រុះ​អស់​រហូត​ក្លាយជា​ទំពែក​ឡើយ​។ ប៉ុន្តែ​កត្តា​មួយចំនួន​អាច​បណ្ដាលឱ្យ​បញ្ហា​នេះ​កើតឡើង​គួរឱ្យ​បារម្ភ​!

១. កាត់បន្ថយ​ស្ត្រេ​ស​

​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ជា​កត្តា​ចម្បង​បំផុត​មួយ​ដែល​បណ្ដាលឱ្យ​សក់​ជ្រុះ​ខ្លាំង​រហូត​ក្លាយជា​ទំពែក​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​ចាំបាច់​គួរ​ព្យាយាម​គ្រប់គ្រង​ភាព​ស្ត្រេ​ស​តាម​វិធី​មួយចំនួន​ដូចជា​ហាត់​យូ​ហ្កា ទទួល​ការ​ម៉ាស្សា ស្ដាប់​តន្ត្រី ឬ​អនុវត្ត​សកម្មភាព​ណា​ដែល​ជួយ​ឱ្យ​អារម្មណ៍​ធូរស្បើយ​។​

២. ប្រើប្រាស់​ខ្ទឹមបារាំង​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ចិញ្ច្រាំ​ខ្ទឹមបារាំង​មួយចំនួន​រួច​ពូត​ច្របាច់​យក​ទឹក​ខ្ទឹមបារាំង​ស្រស់​នោះមក​លាប​ម៉ាស្សា​លើ​តំបន់​ស្បែកក្បាល​ដែល​ទទួលរង​ផលប៉ះពាល់​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា ឬ​ប្រើប្រាស់​សាប៊ូកក់សក់​កម្រិត​ស្រាល​កក់​សម្អាត​សក់​ចេញ​ដើម្បី​បំបាត់​ក្លិន​ខ្ទឹម​។​

៣. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជាមួយ​ទឹក​ធម្មតា​ក្នុង​បរិមាណ​ស្មើគ្នា រួច​ប្រើប្រាស់​ទឹក​ល្បាយ​នេះ​ដើម្បី​សម្អាត​សក់​ជា​លើកចុងក្រោយ​បន្ទាប់ពី​កក់សក់​រួច​។ ទោះជា​យ៉ាងណា​ដើម្បី​ទទួលបាន​លទ្ធផល​ប្រសើរ​ត្រូវ​ជ្រើសរើស​ប្រើប្រាស់​ទឹកខ្មេះ​ផ្លែ​ប៉ោម​សរីរាង្គ​។​

៤. ខ្ទិះដូង​ជាមួយ​ប្រទាល​កន្ទុយក្រពើ​

​ទាំង​ខ្ទិះដូង​និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​សុទ្ធតែ​អាច​ផ្ដល់​ផល​ល្អៗ​ជាច្រើន​ដល់​សុខភាព​ស្បែកក្បាល​និង​សក់​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​គ្រឿងផ្សំ​ទាំងពីរ​ក្នុង​បរិមាណ​ស្មើគ្នា រួច​កូរ​លាយ​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល​មុនពេល​ចូល​គេង បន្ទាប់មក​ពាក់មួក​ផ្លា​ស្ទិ​ក​ឱ្យ​ជិត​។ កក់​សម្អាត​សក់​ចេញ​ដូច​ពេល​ធម្មតា​នៅ​ព្រឹក​បន្ទាប់​។​

៥. ទទួលទាន​អាហារ​មាន​តុល្យភាព​

​របប​អាហារ​មាន​តុល្យភាព គឺ​ចាំបាច់​ណាស់​ដើម្បី​បញ្ឈប់​ភាព​ទំពែក​។ នេះ​ក៏​ព្រោះតែ​របប​អាហារ​មាន​តុល្យភាព​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​សារធាតុចិញ្ចឹម​គ្រប់​គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ទៅ​ឬ​ស​នៃ​សក់​។ អាហារ​របស់​អ្នក​ក៏​គួរ​មាន​ផ្ទុក​ជាតិ​ដែក ជាតិ​ស័ង្កសី ជាតិ​ទង់ដែង ជាតិ​អ៊ីយ៉ូដ វីតាមីន A វីតាមីន B6 វីតាមីន B12 វីតាមីន C និង​វីតាមីន E​។ ហើយក៏​កុំ​ភ្លេច​ត្រី​សម្បូរ​ខ្លាញ់ គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ជួយ​ទប់ស្កាត់​ការ​រលាក​ដែលជា​អ្វីមួយ​បណ្ដាលឱ្យ​អាកា​រៈ​ទំពែក​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...