ដោយៈសុផល/ភ្នំពេញ៖ តាមរយៈ iOne ដែលជាហាងមានសិទ្ធិលក់ផលិតផល Apple ធំជាងនៅកម្ពុជាបានឱ្យដឹងថា iOneនឹងបើកទទួលកក់ទូរស័ព្ទដៃទំនើបស៊េរីថ្មី របស់ Apple ទាំងបួនម៉ូដែលព្រមគ្នាតែម្តងគឺ iPhone 12 mini, iPhone 12 , iPhone 12 Proនិង iPhone 12 Pro Max ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅតាមរយៈគេហទំព័រផ្ទាល់របស់iOneក្នុងគោលបំណងបង្កើនភាពងាយស្រួលជូនអតិថិជន ដោយពុំបាច់ចំណាយពេលវេលាទៅកាន់ហាងផ្ទាល់។
សម្រាប់អតិថិជនដែលធើ្វការកក់ចាប់ពីថ្ងៃទី ២០ ដល់២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ iOne នឹង មានផ្តល់ជូនជាកាដូ ជាច្រើន រួមមាន៖ ស្រោមការពារទូរស័ព្ទ,ស្គ្រីនកញ្ចក់ ,Powerbank ម៉ាក Philips ។អតិថិជន ១០០ នាក់ដំបូង នឹងទទួលបាន ការបញ្ចុះតំលៃ១០០ ដុល្លារ លើកាស AirPods ជំនាន់ទី ២ ផងដែរ។
បន្ថែមពីលើនេះទៅទៀត ដើម្បីជាជំរើសងាយស្រួលក្នុងការទូរទាត់ប្រាក់ អតិថិជនអាចធ្វើការបង់រំលស់ជាមួយដៃគូសហការរបស់ iOne ក៏ដូចជាយកទូរស័ព្ទ iPhone ចាស់ (ចាប់ពីម៉ូដែល 7)មកដូរជាមួយទូរស័ព្ទដៃស៊េរីថ្មីនេះនៅមជ្ឈមណ្ឌលសេវាកម្ម iOne ក្នុងតំលៃប្រកួតប្រជែងដ៏សមរម្យមួយ។ ប្រញាប់រួសរាន់ឡើងដើម្បីក្លាយជាម្ចាស់ទូរស័ព្ទដៃស៊េរីថ្មីដែលមានការធានាត្រឹមត្រូវពី iOneផ្ទាល់។ អតិថិជនអាចធ្វើការកក់បាននៅទីនេះ៖ https://bit.ly/iphone-12-pre-order ។
ពត៍មានលម្អិតលោកអ្នកអាចទំនាក់ទំនងទៅកាន់ហាង iOne ទាំងបីសាខាខាងក្រោម៖
-iOne កាណាឌីយ៉ា៖ ជាន់ផ្ទាល់ដី វិមានកាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ 023 99 88 89
-iOne សែនសុខ៖ ជាន់ទី 1 ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ផ្លូវ 1003 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ 023 99 31 61
-iOne សុធារស៖ ជាន់ទី 1 ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ 023 88 31 01