ដោយៈ វណ្ណៈ / ព្រះសីហនុៈ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថ្នាក់ដឹកនាំ និងសមាជិក សមាគមប្រឹក្សា សុខភាពប្រជាជន (ប.ស.ប.) ខេត្តព្រះសីហនុ ដឹកនាំដោយលោក វេជ្ជបណ្ឌិតឯកទេស អេង ចំរើន ប្រធាន ប.ស.ប. បានអញ្ជើញសួរសុខទុក្ខ និងផ្ដល់អំណោយសម្ភារ ការពារជំងឺកូវីដ១៩ ជូនគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យា ល័យក្រុងព្រះសីហនុ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អំណោយសម្ភារ ការពារជំងឺកូវីដ ១៩ ដែលត្រូវបានផ្ដល់ជូននោះ រួមមាន ម៉ាស់ ៥៤ ប្រអប់ ស្មើនឹង ២.៧០០ ម៉ាស់, ស្ព្រាយ៍សំលាប់មេរោគ ២០ ដប, ម៉ាស៊ីនវាស់កំដៅ ១គ្រឿង, សាប៊ូលាងដៃ ១កេស ស្មើនឹង ៧២ ដុំ, អាល់កុល ១កាន ស្មើនឹង ៣០ លីត្រ និង ៦ ដបតូច ព្រមទាំងជែលលាងដៃ ចំនួន ៩ ដប។
សូមបញ្ជាក់ថា អំណោយសម្ភារការពារជំងឺកូវីដ ១៩ ដូចបានរៀបរាប់ខាងលើនេះ បានមកពីការចូលរួមឧបត្ថម្ភ ពីគណៈគ្រប់គ្រង និងសមាជិក សមាគមប្រឹក្សា សុខភាពប្រជាជន ខេត្តព្រះសីហនុ ព្រមទាំងសប្បុរសជន មួយចំនួនទៀត៕/V