ប្រធានាធិបតី​គុយបា លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ប្រគល់​អំណាច​ឱ្យ​លោក មី​គែល ឌា​ស កា​នែ​ល​

924
ចែករម្លែក

​លោក មី​គែល ឌា​ស កា​នែ​ល (Miguel Díaz-Canel) បាន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​គុយបា​ដោយ​ជំនួស​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ដែល​ស្នង​តំណែង​បន្ត​ពី​បងប្រុស​ឈឺ​របស់គាត់ ហ្វី​ដែល កា​ស្ត្រូ ក្នុង​ឆ្នាំ ២០០៦​។​

​នេះ​ជា​លើកដំបូង​ហើយ ចាប់តាំងពី​បដិវត្តន៍​ឆ្នាំ ១៩៥៩ ដែល​ត្រកូល កា​ស្ត្រូ មិនមែនជា​មេដឹកនាំ​រដ្ឋាភិបាល​។​

​លោក ឌា​ស កា​នែ​ល បាន​បម្រើ​ការងារ​ជា​អនុ​ប្រធានាធិបតី​ទីមួយ​អស់​រយៈពេល ៥ ឆ្នាំ​មកហើយ​។​

​ទោះបីជា​លោក ឌា​ស កា​នែ​ល បានកើត​ក្រោយ​បដិវត្តន៍​ក៏ដោយ ក៏​លោក​គឺជា​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​របស់លោក​រ៉ា​អ៊ូ​ល កា​ស្ត្រូ ហើយ​គេ​មិន​រំពឹងថា​នឹងមាន​ការផ្លាស់ប្តូរ​ណាមួយ​នោះទេ​។​

​លោក ឌា​ស កា​នែ​ល និយាយ​នៅក្នុង​សុន្ទរកថា​របស់លោក​ថា “​គ្មាន​កន្លែង​ណា​នៅ​ប្រទេស​គុយបា​សម្រាប់​អ្នក​ដែល​ខិតខំ​ស្តារឡើងវិញ​នូវ​លទ្ធិមូលធននិយម​នោះឡើយ​”៕ ដោយ៖ កញ្ញាដាលីស

លោក ឌា​ស កា​នែ​ល ស្នង​តំណែង​បន្ត​ពី​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ មេសា

ទីតាំងផ្សាយពាណិជ្ជកម្ម