ខ្លាំង​ចូលមក​! លី សៀវ​ឡុង តូច​ច្រ​ម៉ក់​នេះ អស្ចារ្យ​មែនទែន អាច​បញ្ចេញ​ក្បាច់គុន​តាម​និមិត្តរូប​ខ្លួន​បាន​យ៉ាង​ល្អ​, ឡូយ​ត្រង់​ក្បាច់​នាគ​វាត់​កន្ទុយ​

1896
ចែករម្លែក
  • 33
    Shares

ក្មេងប្រុស​អាយុ​៨​ឆ្នាំ​ម្នាក់​មកពី​ប្រទេស​ជប៉ុន​រូបនេះ​បានបង្ហាញ​ពី​ជំនាញ​សិល្បៈ​ក្បាច់គុន​របស់ខ្លួន ដោយ​បង្កើត​ឡើងវិញ​នូវ​ក្បាច់​ទាំងអស់​របស់​វីរបុរស​គាត់ គឺ លោក ប្រ៊ូ​ស លី (​លី សៀវ​ឡុង​)​។​

​រី​យូ​សី “​រី​យូ​ជី​” អ៊ី​ម៉ៃ (Ryusei ‘Ryuji’ Imai) មកពី​ទីក្រុង​ណា​រ៉ា (Nara) បាន​បញ្ចេញ​ស្នៀត​ដូចគ្នា​យ៉ាង​ល្អឥតខ្ចោះ​ជាមួយ​ក្បាច់​កុង​ហ្វូ របស់​ប្រ៊ូ​ស លី នៅក្នុង​ឃ្លី​ប​វីដេអូ​ដ៏​មិន​គួរឱ្យ​ជឿ​នេះ​។​

​ក្មេងប្រុស​តូច​រូបនេះ​ត្រូវគេ​ស្គាល់​ថា “​ប្រ៊ូ​ស លី តូច​” និង ស័ក្តិសម​នឹង​ទទួលបាន​ឈ្មោះ​នេះ​ណាស់ ក្នុង​វីដេអូ ដែល​ថត​កាល​ពីមួយ​ថ្ងៃមុន ខួបកំណើត​លើក​ទី ៨ របស់​វា ខណៈ​ក្មេង​តូច​នេះ​បានធ្វើ​ត្រាប់​តាម​ក្បាច់​លី សៀវ​ឡុង បាន​យ៉ាង​ល្អឥតខ្ចោះ តាម​ឈុត​ឆាក​នៃ​រឿង “Enter the Dragon”​។​

​រី​យូ​សី ចាប់ផ្តើម​មើល​រឿង​របស់​ប្រ៊ូ​ស លី តាំងពី​អាយុ ១ ឆ្នាំ ហើយ​កូន​នេះ​បានចាប់ផ្តើម​ហ្វឹកហាត់​ដើម្បី​ក្លាយ​ដូចជា​លី សៀវ​ឡុង នៅពេល​វា​មាន​អាយុ ៤ ឆ្នាំ​។​

​ក្មេងប្រុស​អាយុ ៨ ឆ្នាំ​រូបនេះ​បាន​ចែករំលែក​រូបភាព​នៃ​ការហ្វឹកហាត់​ដោយ​ខ្លួនឯង​និង​ការកោតសរសើរ​ដល់​ប្រ៊ូ​ស​លី​លើ​អន​ឡាញ ដល់​អ្នកគាំទ្រ​របស់ខ្លួន​ចំនួន ៣១.០០០ នាក់​។​

​គ្រួសារ​រី​យូ​សី​ទាំងមូល គឺជា​អ្នកគាំទ្រ​ជំនា​ន់ទី​៣​របស់​ប្រ៊ូ​ស លី​៕ ដោយ៖ កញ្ញាដាលីស

រី​យូ​សី ចាប់ផ្តើម​ហាត់​ឱ្យ​ដូច​លី សៀវ​ឡុង តាំងពី​អាយុ ៤ ឆ្នាំ

ទីតាំងផ្សាយពាណិជ្ជកម្ម