ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សមាគម​គ្រូ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) និង​កំពង់ចម្លង ភ្នំពេញ​អរិយ​ក្សត្រ និង​ជ្រោយចង្វា ស្វាយជ្រំ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ដើម្បី​គាំទ្រ​និង​ធ្វើ​សកម្មភាព​មនុស្សធម៌​ពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ តាមរយៈ​ការធ្វើសកម្មភាព​មនុស្ស​ធម៌​ដោយ​ការ​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​បេះដូង​មនុស្សធម៌ និង​ដោយ​ឥតគិតថ្លៃ​។​

រូបៈសមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​កំពង់ចម្លង​ភ្នំពេញ​អរិយ​ក្សត្រ និង​ជ្រោយចង្វា​-​ស្វាយជ្រំ ចុះ អនុស្សរណៈ​ធ្វើ​សកម្មភាព​មនុស្សធម៌​
​លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​បាន​f​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​នេះ​ថា នេះ​គឺជា​ថ្ងៃ​ពិសេស​ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​និង​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ និង ជ្រោយចង្វា​-​ស្វាយជ្រំ​បាន​ភ្ជាប់​និស្ស័យ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​ផ្ដល់​លទ្ធភាព​និង​កិច្ចសហការ​មនុស្សធម៌​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋនៅក្នុង​ការព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​លោក​បន្ថែមថា​កំពង់ចម្លង​មិន​ត្រឹមតែ​ជា​មធ្យោបាយ​ចម្លង​ប្រជាពលរដ្ឋ​នោះទេ​ប៉ុន្តែ​ថែមទាំង​បាន​ជួយ​ដល់​សេដ្ឋកិច្ចជាតិ និង ចូលរួម​ដល់​សកម្មភាព​មនុស្សធម៌​ជាច្រើន​ទៀត​នៅក្នុង​សង្គម ។
​ចំណែក​លោក អាន សំអន​នាយក​កំពង់ចម្លង​បាន​ថ្លែងថា​ដោយបាន​មើលឃើញ​ពី​ទស្សនៈវិស័យ​នូវ​សកម្មភាព មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ក្រុមហ៊ុន​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ និង ជ្រោយចង្វា​-​ស្វាយជ្រំ​បាន​ចាប់អារម្មណ៍​នឹងចូលរួម​សកម្មភាព​មនុស្សធម៌​ដើម្បី​ជួយសង្គ្រោះ​និង​ផ្ដល់​ស្នាមញញឹម​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​តាមរយៈ​ការផ្ដល់សេវា​ពិនិត្យ​និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

រូបៈសមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​កំពង់ចម្លង​ភ្នំពេញ​អរិយ​ក្សត្រ និង​ជ្រោយចង្វា​-​ស្វាយជ្រំ ចុះ អនុស្សរណៈ​ធ្វើ​សកម្មភាព​មនុស្សធម៌​

​សូមបញ្ជាក់ថា សមាគម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​(TYDA)​ក្រៅពី​ចុះ​បេសកកម្ម​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ ឥតគិតថ្លៃ​នៅតាម​បណ្ដា​ខេត្ត​ក​សម្រាប់​ក្រុម​បាន​ចុះ​ធ្វើ​សកម្មភាព​អប់រំ​សុខភាព​និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​សហគមន៍​ក្រីក្រ រោងចក្រ​មជ្ឈមណ្ឌល​កុមា​រ​កំព្រា​ដែល​សកម្មភាព​ទាំងអស់នេះ​មានការ​ចូលរួម​ពី​សប្បុរសជន​ដែលមាន​ទឹកចិត្ត​សប្បុរស​ធម៌​ជួយផ្ដល់​លទ្ធភាព​ដល់​សមាគម​ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​៕​សរន​

លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ

លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ

លោក អាន សំអន​នាយក​កំពង់ចម្លង​