Home ព័ត៌មានជាតិ សង្គម អភិបាលស្រុក​ច...

អភិបាលស្រុក​ចំនួន​២ នៅជាប់​ព្រំដែន កម្ពុជា ថៃ ផ្លាស់ប្តូរ​កៅអី​គ្នា​អង្គុយ

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ រាជរដ្ឋាភិបាល បាន​ផ្លាស់ប្តូរ ផ្ទេរ​ភារកិច្ច មុន​ចូលនិវត្តន៍ នូវ​តំណែង​អភិបាលស្រុក ចំនួន​២ ដែល​ស្ថិត​ជាប់​ព្រំដែន កម្ពុជា ថៃ នៅក្នុង​ខេត្តបន្ទាយមានជ័យ គឺ​ស្រុក​ម៉ាឡៃ ស្ថិតនៅ​ខាងត្បូង និង​ស្រុក​ថ្មពួក ស្ថិតនៅ​ខាងជើង​ទី​រួម​ខេត្ត​។ ពិធី​ប្រកាស ផ្ទេរ​ចូលកាន់​តំណែង​នោះ បានធ្វើ​ឡើង ២ ថ្ងៃ​ជាប់​គ្នា កាលពី​ថ្ងៃទី​១៩ និង ២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​ក្នុង​ពិធី​ទាំងនោះ ក៏មាន​វត្តមាន​លោកស្រី ឧកញ៉ា​ហេម​ចិ​ត្តា​មហា​ឧបាសិកា ម៉ៅ ម៉ា​ល័យ ភរិយា​លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខេត្តបន្ទាយមានជ័យ លោក ធូ ស៊ុន រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ភាព រដ្ឋលេខាធិការ ក្រសួងការពារជាតិ លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល ខេត្តបន្ទាយមានជ័យ ផងដែរ​។​
​ពិធី​ប្រកាស​ចូលកាន់ មុខតំណែង​អភិបាល និង​អភិបាលរង នៃ​គណៈ​អភិបាលស្រុក និង​អ្នកស្រី អភិបាលរង​ម្នាក់ នៃ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានធ្វើ​មុន កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ។ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក៏​ធ្វើ​ពិធី​ដូចគ្នានេះ នៅ​ស្រុក​ថ្មពួក ។​

​អនុក្រឹត្យ​របស់​រាជរ​ដ្ឋា​ភិ​បាល ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ បានសម្រេច​ផ្ទេរ​ភាររ​កិច្ច​លោក ឌៀប ឈួន ពី​អភិបាលស្រុក​ថ្មពួក ទៅជា​អភិបាលស្រុក​ម៉ាឡៃ និង​ប្រកាស​ក្រសួងមហាផ្ទៃ បានតែងតាំង​អ្នកស្រី​ម្នាក់ ជា​អភិបាលរង ស្រុក​ម៉ាឡៃ ។ ចំណែក​អនុក្រឹត្យ​មួយទៀត ចុះ​ថ្ងៃទី​១៦ ខែតុលា ដូចគ្នានេះដែរ បាន​ផ្ទេរ​ភារកិច្ច​លោក អែម សុខា ពី​អភិបាលស្រុក​ម៉ាឡៃ ទៅជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​ថ្មពួក​។​

​សូមបញ្ជាក់ថា ការផ្ទេរ​ភារកិច្ច អភិបាលស្រុក​ទាំងពីរ ដោយសារ​មន្ត្រី ២ រូបនេះ ដល់​អាណត្តិ នៃ​រដ្ឋបាល​ស្រុក ហើយ​ជួន​ជា​ជិត​ដល់ ចូលនិវត្តន៍ ផងដែរ​។ លោក​អភិបាល ស្រុក​ទាំង​២ បាន​ចាប់​អរ​ម្មណ៍ និង​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​បំពេញភារកិច្ច តាម​តួនាទី ភារកិច្ច អោយបាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធភាព និង​ប្រកបដោយ ការទទួលខុសត្រូវ បន្ថែមទៀត ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អបអរសាទរ ជូនពរ និង​ណែនាំ​អោយ​អភិបាល អភិបាលរង​ស្រុក ទាំង​២ អនុវត្ត​អោយបាន ដូច​សន្យា និង​ការប្តេជ្ញាចិត្ត​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ត្រួតពិនិត្យ​ក្លិប​និង​ទី...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

លី​ក​កំពូល​អឺរ៉ុប​ចុង​សប្...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​កាត់បន្ថយ​ចំនួ...

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ា...

លោក​ម៉ូ​រី​ញ៉ូប​ញ្ជាក់​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...